ពេជ្រ សោភា ហាក់មិនសូវកបជាមួយផ្លូវស្នេហា

0

មកទល់ពេលនេះ គ្មានតម្រុយណាមួយ ដែលកំណត់បានថា អ្នកនាងពេជ្រ សោភា ប៉ះស្នេហ៍សមតាមចិត្តប្រាថ្នាសោះឡើយ ។ អ្នកនាងបាន បរាជ័យស្នេហា២លើកមកហើយ ដោយចុងក្រោយនេះ ទើបតែអស់និស្ស័យជាមួយ ឆឹម សក្កដា ទាំងធ្វើអោយគេមិនជឿថាប្រែប្រួល។ ហេតុផលបែបនេះហើយ រិតតែធ្វើអោយ ពេជ្រ សោភា ហាក់មើលមិនឃើញផ្លូវដើរលើវិថីស្នេហ៍ ច្រើនជាងខំរកលុយជួយគ្រួសារ។
ពេជ្រ សោភា ហាក់មានយ៊ីអ៊ុនល្អនៅរយៈពេលចុងក្រោយនេះព្រោះបានធ្វើBA ឲ្យក្រុម ហ៊ុនមួយដោយស៊ីថ្លៃ ដល់ ទៅ៣០ម៉ឺនដុល្លារក្នុង១ឆ្នាំ ហើយនាងក៍ក្លាយជាគណៈកម្មារ ការ លេច ធ្លោរម្នាក់ក្នុងកម្មវិធីប្រលងចម្រៀងBeat The Best ផងដែរ។អ្នកមេម៉ាយសាច់ចាំ រូបនេះ ក៍ពិ បាក រកតារា ណាដែលអាចប្រៀបធៀបជាមួយនាងបានដែរព្រោះ ទោះជាកូវីដ២ឆ្នាំជាប់គ្នា ធ្វើ ឲ្យនាងបាត់បង់ការច្រៀងសម្ដែងConcerts ធំៗតាមបណ្ដារខេត្តទាំងស្រុងក្ដី តែសោភា បាន ក្លាយទៅជាតារាដែលលេងម៉ូដឡានកាលីពជាងគេនៅឆ្នាំ២០២១-២០២២ ។
ពេជ្រ សោភា បានផាត់ចោលសំណើរសុំរៀបការរបស់លោកឆឹម សក្កដានៅឆ្នាំ ២០ ២២ នេះហើយ នាងលេង១ក្បាច់ដាច់ផ្ញារបុរសរូបសង្ហារ នេះតាមរយៈការបណ្ដើរសង្សារថ្មីទៅកៀកកើយគ្នានៅខេត្តសៀមរាបចំថ្ងៃ បុណ្យឆ្លងឆ្នាំសកលទើបធ្វើឲ្យលោកសក្កដាគាំងរកអ្វីថ្លា ថ្លែងមិនរួចឡើយហើយគិតតែរកដង្ហើមធំដេកតូចចិត្តតែម្នាក់ឯង។ពេជ្រ សោភា បានធ្លាក់ខ្លួនមេម៉ាយជាង៤ឆ្នាំមកហើយក្រោយនាង ចែកផ្លូវជាមួយអតីតប្ដី លោកឡៅ ឆលី ដែលជាទាហានអាកាសអាមេរិក។នាងត្រូវបានគេចាត់ទុកថាជាតារាដែលជោគជ័យតែអាជីពសិល្បៈប៉ុណ្ណោះតែរឿងស្នេហាបានបរាជ័យជាបន្ដបន្ទាប់ ។

LEAVE A REPLY

Please enter your comment!
Please enter your name here