មានការលើកសរសើរថា ការជ្រើសរើស បានកញ្ញាឯកឆ្នាំថ្មីនេះ ពិតជាស្អាមសមសួនបំផុតហើយ បណ្តាអ្នកបានឃើញ ពីរូបសម្បត្តិនាង សុទ្ធតែលើកឡើងថាល្អ ហើយចំណេះដឹងវិញក៏ល្អ។ នេះបានន័យថាវិស័្សយ បវរកញ្ញា នៅកម្ពុជា សព្វថ្ងៃនេះ ពិតជា មានការលូតលាស់ ជាលំដាប់។ឯអ្នកមកប្រកួតក៍ មានការត្រៀមខ្លួនជាស្រេចដែរ ដើម្បីបង្ហាញភាពក្លាហាននៅលើឆាកប្រឡង។
សូមចូលរួមអបអរដល់ម្ចាស់ជ័យលាភីធីតាឯកសង្ក្រាន្តរដូវកាលទី៣ បានទៅលើបេក្ខនារីតំណាងឲ្យខេត្តកំពង់ឆ្នាំង កញ្ញា ហេង រិនសុម៉ាលីតា ដែលនឹងក្លាយជាតួអង្គទេវតាឆ្នាំថ្មីនេះ។ សូមអរគុណបងប្អូនទាំងអស់គ្នាសម្រាប់ការគាំទ្រដំណេីរការជ្រេីសរេីសធីតាឯកសង្ក្រាន្តតាំងពីចាប់ផ្តេីមរហូតដល់បញ្ចប់រដូវកាលទី៣នេះ ។ កញ្ញាបានឆ្លងឆ្លើយសំណួរ យ៉ាងស្វាហាប់ មិនទាល់ រហូតធ្វើអោយគណៈកម្មាការ ញញឹមបិទមាត់មិនជិត ពេលឃើញនាង ខិតខំហើយមិនភិតភ័យ។
ម្ចាស់មកុដ ដ៍ស្អាតមួយនេះ បានបង្ហោះ សារថា «ជាដំបូងនាងខ្ញុំសូមអរគុណបងប្អូនទាំងអស់គ្នាដែលស្រលាញ់គាំទ្ររូបនាងខ្ញុំតាំងពីដេីមមក នាងខ្ញុំ ហេង រិនសុម៉ាលីតា ជាបេក្ខនារីតំណាងឲ្យខេត្តកំពង់ឆ្នាំង មានលេខសម្គាល់ខ្លួន102 បានក្លាយជាជ័យលាភីធីតាឯកសង្ក្រាន្តរដូវកាលទី៣ និងក្លាយជាតួអង្គទេវតា កិរិណីទេវីផងដែរ។ ជាចុងក្រោយ នាងខ្ញុំក៏សូមអរគុណដល់កម្មវិធី ធីតាឯកសង្ក្រាន្តនិងក្រុមការងារទាំងអស់ដែលផ្តល់ឱកាសឲ្យនាងខ្ញុំបានបញ្ចេញសមត្ថិភាព»។

LEAVE A REPLY

Please enter your comment!
Please enter your name here