ស្រីស្អាត ដែលមេប្រយោគ ចាប់ផ្តើមអោយពិន្ទុឈ្នះគេ ឃើញថាប្រកបដោយ ស្នាមញញឹមទាក់ទាញ គួរអោយគយគន់។ នាងបានយកឈ្នះចិត្ត បណ្តាគណៈកម្មាការ ព្រោះ មានភាពវ័យឆ្លាតជាងគេ ហើយត្រូវបាន ប្រកាសអោយឈ្នះមកុដ តំណាងទីក្រុងបាងកក ប្រចាំឆ្នាំ២០២២។
នាង Engfa Sahara ត្រូវបានប្រកាសថា ឈ្នះមកុដលេខ១ ដាច់គេប្រចាំទីក្រុងបាងកក ប្រទេសថៃ ធ្វើអោយ ម្ចាស់មកុដរូបនេះ សប្បាយរំភើបជាពន់ពេក ក្រោយតតាំងអស់ជាច្រើនវគ្គមក។ នាងនឹងបន្តការងារប្រកួត បន្តទៀត ជែងស្រីស្អាតៗ តំណាងខេត្តផ្សេងៗទៀត ដើម្បីក្លាយជាម្ចាស់មកុដ លំដាប់ប្រទេស រដូលកាលថ្មី។
ប្រទេសថៃ បាននឹង បង្កើតការស្វែងរក នារីដ៍ស្រស់ស្អាត តាមបណ្តាខេត្តជាច្រើន នាពេលនេះ។ មានបវរកញ្ញា ប្រចាំខេត្តច្រើនមកហើយ ត្រូវបានគេ រកឃើញ ហើយនារីទាំងនោះ សុទ្ឋតែជះសម្រស់ផ្សេងៗគ្នា យ៉ាងទាក់ទាញ រាប់ទាំងចំនេះដឹងទៀតផង។ ករណី ស្រីស្អាតឈៀងរៃ ក្រៅពីជំនាញឌីហ្សាញ ក៍ចេះស្ទាត់ភាសា ច្រើនទៀត ដែលថៃកំពុងប្រមូលជើងខ្លាំងមកប៉ះគ្នា។

LEAVE A REPLY

Please enter your comment!
Please enter your name here