អុីវ៉ា បានជ្រើសរើសការច្រៀងដោយគ្មានកុងត្រានៅ សាន់ដេក្រោយពីនាងបានច្រាន ចោល សំណើររបស់ហង្ស មាស និងថោន ដែលចង់បាននាងធ្វើជាសមាជិកតាំងពីឆ្នាំមុន ស្រប ពេលដែលមានព័តមានថាGalaxy ក៍ចាប់ អារម្មណ៍ ចង់បាននាងដែរ។
មិនតិចឆ្នាំទេ ដែលគេគ្រាន់តែដឹងថា អុី វ៉ា ម្តងចូលហង្សមាស ឬផលិតកម្មផ្សេង។ ចុងក្រោយនាងនៅតែ ក្នុងផលិតកម្មចាស់ដដែល ដោយ មិនឃើញមានសញ្ញាណាមួយថា ហង្សមាសយកនាងជាតារានៅទីនោះ។ ម្យ៉ាងអាចនិយាយបានថា កៅអីហង្សមាស មានកន្លែងពេញអស់ច្រើនហើយ ពោលតារាចាស់ថ្មី មានរាប់មិនអស់ទើបត្រូវខំផ្តល់ការងារតែអ្នកជាសមាជិក។ ដូចនេះអុីវ៉ាប្រហែលជា ពន្យាពេលសិនហើយបើពេញអស់ទៅហើយនោះ។
តាមដំណឹងថាបើអ៊ីវ៉ា ព្រមធ្វើសង្សារលោក”ប”ជាថ្មីនោះលោកចង់ ឲ្យនាងចូល ហង្សមាសដែលពេលនោះថៅកែនឹងជះលុយធំទិញអ្នកនិពន្ធល្អៗសរសេរបទចម្រៀងឲ្យនាងច្រៀងដើម្បីល្បីល្បាញថែមទៀត។តែអ៊ីវ៉ា ហាក់មិនចាប់អារម្មណ៍បំណងធំរបស់ថៅកែឡើយ ខណៈដែលទស្សនិកជន រងចាំ មើល ថា តើ២ឆ្នាំខាងមុខនេះទៀតអ៊ីវ៉ា ដែលគ្រងឈុតកូនក្រមុំមែនទែននោះ ស្វាមីនាងជាបុរស ម្នាក់ណា ទៅ?

LEAVE A REPLY

Please enter your comment!
Please enter your name here