មាស សុខសោភា ត្រៀមចេញបទថ្មីនៅផលិតកម្មហង្សមាស?

0


មាស សុខសោភា ក្រោយ ចាកចេញ ពីផលិតកម្ម ថោន ដែល ទុំ ជ្រកជិត១០ឆ្នាំ ត្រូវបានទស្សនិកជន និយាយតតគ្នាថា មានតែផលិតកម្មហង្សមាស មួយទេ ដែលសមបំផុតទៅ និងលំដាប់ឈ្មោះរបស់នាង។ បើពិតជា តារា សំឡេង មាស សម័យថ្មី នេះ ពិតជាក្លាយជា អ្នកចម្រៀង នៅហង្សមាស មែន ពិភពសិល្បៈ និងផ្អើលហើយ ឯហង្សមាសទៀតសោត ក៏ចាក់ឬស កាន់តែខ្លាំងពេលសម្បូរដោយធនធាន សិល្បៈជំនាញ។

មានការ ភ្ញាក់ផ្អើល ជាថ្មី ទៀតហើយដែលមួយ រយៈ ចុងក្រោយ នេះ ឃើញមានការ ចាប់អារម្មណ៍គ្រប់គ្នាថា មាស សុខសោភា ជិតចេញចម្រៀងថ្មី។ សញ្ញាណថ្មី នេះ មកពីគេ កំពុងរំពៃ តាមដានថា សោភាដែល ចាកចេញពីថោន ពិតជាក្លាយជា ខ្លាថ្មីនៅភ្នំហង្សមាស ដូចគេល្បីមែនឬយ៉ាងណា។


គួរបញ្ជាក់ថា ថ្មីៗនេះ ផលិតកម្ម​​ហង្សមាសកាលពីពេល​ថ្មីៗ​បាន​​​​​ចេញ​វីដេអូ​​ Official Teaser ​​បទ​​​ចម្រៀង​យ៉ាង​​​ខ្លី​មួយ​​មាន​ចំណង​​ជើង​ថា “គ្រាប់​អង្ករ​”នៅ​លើ​ផេក​ផ្លូវការ​របស់​ខ្លួន។ តែ​យ៉ាង​ណា​ផលិតកម្មនេះ មិនទាន់​បង្ហើប​ពី​បទ​ចម្រៀងដែល​នរណាជា​អ្នក​បកស្រាយនៅ​ឡើយ​ទេ។ គេស្តាប់ មួយភ្លែត មាន ការលើកឡើងថា ដូចជាសំឡេង មាស សុខសោភា ទើបក្លាយជាការ តាមដាន និងរង់ចាំអ៊ុតមើល ស្ទើររាល់ថ្ងៃ របស់អ្នកគាំទ្រ។

LEAVE A REPLY

Please enter your comment!
Please enter your name here