ការងារ គណៈកម្មាការធ្វើបានល្អ សុខ សីឡាលីន ហង្សមាសកាដូកៅអីពិសេសមួយឪទៀត

0

គេនៅចាំបានថា សុខ សីឡាលីន បានក្លាយជាគ្រូបង្វឹកនិងជាគណៈកម្មាការ ប្រឡងចម្រៀងX Factor Cambodia រដូលកាលទី១ យ៉ាងពិសេស។ បេសកកម្មមួយនេះ ស្រីលីន ទទួលបានផលផ្លែយ៉ាងជោគជ័យ ក្រោមការសរសើរពីប្រិយមិត្ត មិនដាច់ពីមាត់។ ជាសំណាងនាងមួយក្រឺតទៀត គឺសុខ សីឡាលីន បានក្លាយជា គណៈកម្មាការ Cambodia Idol រដូលកាលទី៤ ។
តំណែងមួយនេះ បានប្រកាសចេញជាផ្លូវការ តាមរយៈផេក ខេមបូឌាអាយឌល។ ក្នុងនោះគេស្រាប់តែឃើញ មានវត្តមានគណៈកម្មាការ៤រូបសុទ្ឋតែជាជើងខ្លាំង ឆ្អិនជាមួយសិល្បៈ យូរឆ្នាំ។ ក្នុងនោះមាន ឱក សុគន្ឋកញ្ញា សុខ សីឡាលីន ឆន សុវណ្ណរាជ និងណុប ប៉ាយ៉ារិទ្ឋ។ ពិតជាអស្ចារ្យព្រោះ មេប្រយោគដាក់មកនេះ ពូកែចាប់ចំនុចភ្លាត់ណាស់ បើច្រៀងមិនស្រួលៗទេច្បាស់ជាត្រូវអស់ឱកាស។ ឡាលីនជាឱកាសថ្មីកម្មវិធីនេះមែនតែគេជឿថា នាងពិតជាអាចធ្វើបានល្អសមជាតារាមានបទពិសោធន៍ម្នាក់មិនខាន។
សុខ សីឡាលីនបានបង្ហោះសារថា «ពួកយើងមកនេះដើម្បីអ្នក ដើម្បីស្តាប់សំឡេងដ៏ពិរោះរបស់អ្នក ដើម្បីឃើញភាពក្លាហាន និង ភាពជោគជ័យរបស់អ្នក ។Cambodian idol រដូវកាលទី៤ ពត៌មានលម្អឹតសូមចូលក្នុងផេកផ្លូវការ Cambodian idol»។ ក្រោយប្រកាសឃើញថា រលកក្រោយជាបេក្ខភាព ម្នាក់ៗបានសម្រុកទៅ ដាក់ពាក្យប្រឡងប្រជែង ដើម្បៅឆ្ពោះរកក្តីស្រម៉ៃ ដែលចង់បាន យូរមកហើយ។

LEAVE A REPLY

Please enter your comment!
Please enter your name here