កញ្ញា កែវ វល្ខ័ ឬហៅ កែវ ប៊ីយ៉ា ជាបេក្ខនារីជើងខ្លាំង មួយរូបដែល មានទឹកដមសំឡេងល្អ រហូតខ្លះថា ស្រដៀង ពេជ្រ សូលីកា ខ្លះទៀតថាដូច ឈិន ម៉ានិច្ច។ នាងបានចូលដល់វគ្គពាក់ កណ្តាលផ្តាច់ព្រតហរ័ Beat the Best ហើយក៍ មិនបានឡើងដល់ជុំចុងក្រោយផ្តាច់ព្រត្រ័នោះឡើយ។ អ្នកគាំទ្រនាង មានការសោកស្តាយ ហើយក៍សរសើរថានាង ជាបេក្ខភាពជើងខ្លាំងមួយ ដែលខ្លាំងព្រោះមិនងាយទេ ប្រឡងបានមកដល់វគ្គពាក់កណ្តាលផ្តាច់ព្រត្រ័ ហើយនារីសល់តែ១។


ប៊ីយ៉ា ជាបេក្ខភាព ដែលតំណាងខេត្តសៀមរាប ហើយ បានយកឈ្នះ ការប្រឡងតាំងពីវគ្គ បើកក្បាលដំបូងៗមក។ នាងបានសាងភាពភ្ញាក់ផ្អើលពេញ ផ្ទៃប្រទេស ដោយសារ មានភាពវិវត្តន៍ខ្លួន ឆ្លងដល់វគ្គ មួយទៅមួយរហូត ចូលជិតផ្តាច់ព្រត្រ័។ ប៊ីយ៉ា ក៍មិននឹកថា ខ្លួននាងអាច មានវាសនា មកដល់ចំនុចនេះបានឡើយ។ រីឯគណៈកម្មាការ ក៍លើកសរសើរ ពីសមត្ថភាពនាង ពិតជាខ្លាំង។ សូម្បីតែ លោកនីកូជា គណៈកម្មាការដែរនោះ បានបាក់ចិត្តស្រឡាញ់ ហើយប្រកាស អោយនាងធ្វើជាដៃគូ ការងាេរួមសម្តែង ជាមួយលោក ទោះមិនបានពាន។


ប៊ីយ៉ា ដែលមិនបានឈ្នះសារ បោះឆ្នោត ឆ្លងទៅវគ្គផ្តាច់ព្រត្រ័ យកពាន រដូលកាលទី១ បានលើកឡើងថា នាងបានត្រៀមចិត្តហើយ យករូបភាពមួយនេះ តាំងពីវគ្គដំបូងគេ មកម្ល៉េះ។ នាងគ្រាន់តែគិតមកសាកល្បង ប៉ុណ្ណោះ។ ប៉ុន្តែភាពអស្ចារ្យ បានកើតមកលើរូបខ្ញុំបន្តបន្ទាប់ ទទួលបានលទ្ឋផលរហូត។ នាងមិនស្តាយ ហើយក៍មិនយំដែរ។ អ្វីដែលនាងចង់ប្រាប់ម្តាយគឺ កូនស្រីម្នាក់នេះរឹងមាំ អស្ចារ្យណាស់ ម៉ាក់មិនត្រូវយំនោះទេ។ បើទោះម៉ាក់មិនដែល មកមើលតែម៉ាក់ពិតជាជូនពរជ័យកូនពីក្នុងចិត្តរហូតមក។ លើសពីនេះ នាងធ្លាប់តែ តាមមើលបងៗគណៈកម្មាការ សម្តែងខនសឺត ។ តែបែរជាមកមើលនាង ប្រឡងហើយ ដាក់ពិន្ទុអោយនាងពិតជា រំភើប ព្រោះមិនធ្លាប់គិតសោះឡើយ។ បើទោះជាប៊ីយ៉ា ចាកចេញ តែអ្នកគាំទ្រនៅតែចងចាំនាង ហើយនាងនៅតែចារទុកក្នុងចិត្តទស្សនិកជនថា ជាបេក្ខភាពជើងខ្លាំង នារដូលកាលទី១ Beat the Best និងសង្ឃឹមថាមានឱកាស ដើរច្រៀងសម្តែងអោយបានច្រើន បំពេរ មហាជន បំពេញក្តីបំណង។

 

LEAVE A REPLY

Please enter your comment!
Please enter your name here