តារាសម្ដែងអ្នកនាង ចរិយា ពេជ្រ ធ្លាប់ទទួលបានកេរ្តិ៍ឈ្មោះល្បីល្បាញនិងបានសាងស្នាដៃ ក្នុងខ្សែភាពយន្តជាច្រើនមួយរយៈធំ និងបានសម្រេចចិត្តចូលរោងការច្រើនខែមកហើយ។ មកទល់ពេលនេះ ចរិយា ពេជ្រ ទទួលបានចំណងដៃកូនមួយជាកាដូនៃចំណងអាពាហ៍ពិពាហ៍ផងដែរ។ អ្នកនាងក៏ធ្លាប់ប្រកាសថាអាចនឹង ចាកចេញទៅរស់នៅដែនកោះអូស្ត្រាលីតាមស្វាមីនោះ នៅតែមានការពន្យារមកទល់នឹងពេលនេះ បើទោះជាមានការបើកជើងហោះហើរឡើងវិញក៏ដោយ។

ចរិយា ពេជ្រ បានធ្វើអោយគេ ចាប់អារម្មណ៍ បន្តិចឡើង វិញក្រោយពេលដែលនាង លេចមុខមាត់នៅ តាមបណ្តាស្ថានីយ៍ទូរទស្សន៍មួយចំនួនពិសេសនៅក្នុងកម្មវិធី«ពេញចិត្តអត់»។ ម្ល៉ោះហើយនាំអោយគេងឿងឆ្ងល់ថា នាងវិលចូលសិល្បៈវិញឬ នៅតែបន្តចិត្តចាកចេញពីស្រុក បន្តទៅរស់នៅប្រទេសអូស្ត្រាលី តាមគម្រោង? ស្របពេលផលិតករមួយចំនួន ក៏ចាប់អារម្មណ៍ក្រោយពេលឃើញនាង មានឱកាសមកបង្ហាញ វត្តមានសិល្បៈវិញផង។

ថ្លែងប្រាប់រាល់ការសង្ស័យនេះ ចរិយា ពេជ្រ តារាកូនមួយ នៅតែស្អាតបាន បញ្ជាក់ថា នាង ពិតជា បន្តមាន គម្រោងទៅរស់នៅប្រទេសអូស្ត្រាលីជាមួយគ្រួសារពិតមែន។ ប៉ុន្តែមកពីរដូវ កូវីដអុកឡុក បង្ខាំងអោយ អាក់ដំណើរ នៅរង់ចាំទាល់តែស្ងប់ឈឹង ទើបសម្រេចគិតតាម ផែនការទៀត។

នាងបន្តថា បែបនេះហើយ ទើបនាងសេសសល់ មកកម្សាន្ត បង្ហាញមុខតាមកម្មវិធីទូរទស្សន៍ខ្លះ និងថតម៉ូដសំអាងការមួយចំនួន ដែលនាងគិតថាប្រើពេលមិនយូរ។ បើអោយសម្រុកថតភាពយន្ត ដូចមុនគឺនាង មិនទទួលទៀតទេ ព្រោះរវល់មើលកូន និងមុខរបររាល់ថ្ងៃ។ នាងសូមថ្លែងអំណរគុណបងប្អូន ទាំងអស់ ដែលនៅតែ នឹករលឹកនាង និងគាំទ្រនាងក្នុងសិល្បៈ។

LEAVE A REPLY

Please enter your comment!
Please enter your name here