តារាស្រី៣ ដួង ដែលមហាជន ស្គាល់ និងចាត់ទុកថា មានឈ្មោះល្បី ទេពកោសល្យមិនចាញ់គ្នា ស្រាប់តែបង្ហើបថា ចង់មានឱកាសមួយសម្តែង រួមគ្នា ក្នុងរឿងណាមួយ ។ ការរំលឹកបែបនេះ ព្រោះម្នាក់ៗ បានបែកគ្នា ច្រើនឆ្នាំហើយ ទើបតែជួបគ្នា។ តារាស្រីធ្លាប់ល្បីឈ្មោះ ទាំងនោះ មាន ៖ ដាញ់ ម៉ូនីកា កែវ ពេជ្រពិសី និង សារ៉ាយ សក្ខណា។
តារាស្រីទាំង៣ ដួងនេះ បានប៉ះគ្នា នៅហាងហូបចុក មួយក្បែរជើងភ្នំប្រសិទ្ឋ ដែលគេដឹងថា ជារបស់ម្តាយ សារ៉ាយ សក្ខណា។ ពួកគេទើបតែបានជួបជុំគ្នា ខណៈ ដាញ់ ម៉ូនីកា និង សក្ខណា មានវត្តមាននៅស្រុកខ្មែរ។ ពួកគេ បានLive video និយាយលេងជាមួយហ្វេនៗ។ រំពេចនោះ មានការសំណូមពរអោយថតសម្តែង ជុំគ្នា កម្របានឃើញ។ ភ្លាមនោះ សក្ខណា ម៉ូនីកា និង ពិសី អូខេ បើកភ្លើងខៀវ ប្រសិនបើមានគេហៅមែននោះ ព្រោះចង់ទុកជាស្នាដៃដែរ។
អ្នកទាំង៣ បានជួបវាសនា ផ្សេងៗគ្នា មាន២ដួង បានឆក់ឱកាស រស់នៅសាងជីវិតថ្មីលើដីជឿនលឿន នាយសមុទ្រ។ ម៉ូនីកា នៅអូស្ត្រាលី សក្ខណានៅ អាមេរិក មានតែកែវ ពេជ្រពិសីម្នាក់គត់ នៅក្នុងស្រុកនៅឡើយ។ បើប៉ះគ្នា មែននោះ ប្រាកដជាមានការទាក់ទាញ ព្រោះ ម្នាក់ៗ មានបទពិសោធន៍ និងស្នាដៃ សម្តែង យ៉ាងសុីជម្រៅ។

LEAVE A REPLY

Please enter your comment!
Please enter your name here