ថន លក្ខិណា មានដំណឹងថា ក្តាប់បានកម្មវិធី ប្រឡងចម្រៀងធំមួយនៅ ហង្សមាស

0

កញ្ញា ថន លក្ខិណា ដែលជាប់ឈ្មោះ ជាពិធីការិនី ប្រចាំទូរទស្សន៍ហង្សមាស ស្រាប់តែត្រូវបាន ធ្លាយតម្រុយថា បានក្តាប់កម្មវិធីប្រឡងចម្រៀងធំមួយ ។ នាងត្រូវរួមការងារ ជាមួយលោក ជា វិបុល ហើយ តំណែងមួយនេះ ក៍ពីមុនអ្នកនាងកែវ ចាន់និមលបាន ជាប្រចាំ។ ប៉ុន្តែប្តូរមកថន លក្ខិណា រួមដៃជាមួយវិញ។
ថន លក្ខិណា ត្រូវបានគេភ្ញាក់ផ្អើល នៅពេលដឹងថា បានក្លាយជា អ្នកដំណើរការ កម្មវិធី ខេមបូឌាអាយឌល រដូលកាលទី៤។ នាង ត្រូវបានហង្សមាសជឿទុកចិត្តលើ សមត្ថភាព ហើយផ្តល់ឱកាស អោយនាងសាងឈ្មោះ នៅក្នុងការ ជ្រើស អ្នកចម្រៀងថ្មី ហើយ ក៍ជាពេលទាញ យកការ ចាប់អារម្មណ៍ផងដែរ។ អ្នកគាំទ្រ សុទ្ឋតែសរសើរថា ថន លក្ខិណា សំណាងខ្ពស់ ហើយ មានភាពឈ្លៀសវៃ ទើបគេលើកដាក់កាេងារ ដ៍សំខាន់អោយនាង ។
បើគេចាំបាន ជា វិបុល បានកាន់កម្មវិធីខាងលើ៣ រដូលកាលមកហើយ ជាមួយ កែវ ចាន់និមល។ ក្រោយមកមានផ្ទុះរឿងមួយចំនួនជាមួយ គ្នា ទើបបំបែកការងារ។ ដោយជា វិបុលកាន់តួនាទីជាមួយគង់ សុជាតិភាគច្រើន។ នេះបញ្ជាក់ថា និមលនិងជា វិបុល មិនអាចមានឱកាស រួមការងារជាមួយគ្នាឡើយទោះ ជា រួមទ្រនំជាមួយគ្នាក៍ដោយ។

LEAVE A REPLY

Please enter your comment!
Please enter your name here