ទស្សនិកជនជាច្រើននៅតែទទួលស្គាល់ថាតារា​ស្រី ឡាយ លក្ខិណា ទោះបីជា​បច្ចុប្បន្ន​នាង​មាន​វ័យ​រាង​ជ្រេ​ហើយក៏​ពិតមែន តែ​តារា​ស្រី​រូប​នេះ​នៅតែ​តែងខ្លួន​ស៊ិច​ស៊ី​មិន​ចាញ់​ក្រមុំ​នោះទេ។ ខណៈដែល​ថ្មីៗ​នេះ ​បាន​ទម្លាយ​រូប​ជាច្រើន​សន្លឹក​ពី​ទឹកដី​ប្រទេស​កាណាដាយ៉ាងស្អាត​បញ្ចេញ​សាច់​សខ្ចីដល់គល់ភ្លៅ​ និង​គល់​សុដន់​ផងដែរ​។

​ជាក់ស្តែង រូបភាព​ជាច្រើន​សន្លឹក​របស់​តារា​សម្តែង​កញ្ញា ឡាយ លក្ខិណា ដែល​បាន​ចែករំលែក​នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក បាន​នឹងកំពុង​ធ្វើ​ឲ្យ​មហាជន​មានការ​ចាប់​អារម្មណ៍​ខ្លាំង​ជាមួយ​ការ​ចូល​Comment​ជាច្រើន​ដោយមាន​ខ្លះ​លើក​សរសើរ​ថាក្មេងដដែល។

អ្នកនាង ឡាយ លក្ខិណា បច្ចុប្បន្ននៅតែ បន្តរស់នៅ ប្រទេស កាណាដា ដោយអាច មានតម្រុយថា អ្នកនាង នឹងរស់នៅ ទីនោះ ហើយ ក្រោយពេលរកបានគូ និងការងារគួរអោយទុកចិត្ត។ អ្នកនាង រមែង បង្ហាញនូវភាព រីករាយ ជាមួយ បងប្អូននា តំបន់មុន ឯសម្រស់ របស់អ្នកនាង វិញឃើញថា នៅតែស្អាតសមតាមវ័យកាល។ ប៉ុន្តែ គូស្នេហ៍ថ្មី ហាក់មិនទាន់ឃើញ អ្នកនាង បង្ហាញអោយគេដឹងនៅឡើយ។

ទោះ​យ៉ាងណា ​ជុំវិញ​ពាក្យ​ចចាមអារ៉ាម ​ថានាងបន្តនៅរហូតបែបណា ខាងលើ​នេះ ​ ​​ធ្លាប់​មាន​ប្រភព​មួយ ​​ថា ​​​ ​ការ​ដែល​នាង​ ​មិន​ទាន់​ត្រឡប់​មក​ខ្មែរ​វិញ​នេះ ​ដោយសារ​នាង​នៅ​មាន​ការងារ​ច្រើន​ពុំ​ទាន់​បញ្ចប់​នៅ​ឡើយនោះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here