សួស វីហ្សា ទម្លាយរឿងខូចបំពង់សំឡេង តើអនាគតវាសនា ចម្រៀងបែបណា!

0

តារាចម្រៀង សួស វីហ្សា បានបង្ហើបរឿងសំខាន់មួយរហូតធ្វើអោយគេ ភ្ញាក់ផ្អើលបំផុត នៅពេលដែលដឹងថា នាងជួបប្រទះរឿងប្រឈមដ៍សំខាន់មួយ ពាក់ព័ន្ឋ និងសំឡេង។ នាងកំពុងតែយកចិត្តទុកដាក់ ជាមួយការថែទាំអោយបានដិតដល់ ហើយក៍អាចវះកាត់បំពង់ក មួយនេះដោយក្រុមគ្រូពេទ្យព្យាបាល។
ការបង្ហាញរឿងដ៍ធំនេះ បន្ទាប់ពី តារាចម្រៀងកំពុងលេចធ្លោ រូបនេះ ប្រើប្រាស់សំឡេងច្រើនពេក(និយាយច្រើន) ក្នុងពេលដែលនាង បានធ្វើការLive video លក់ឥវ៉ាន់ តាមអន ឡាញ ដែលកំពុងទាក់ទាញ។ ភាពប្រឈមនេះ ត្រូវបានស្ថិតនៅក្រោមករព្រួយបារម្មណ៍ ជាខ្លាំង ដោយមិនត្រូវអោយនាង ប្រើប្រាស់សំឡេង អោយលើសលុប ក្រៅពីការថែទាំអោយបានត្រឹមត្រូវ ហ្មត់ចត់ជាថ្មី។ មួយរយៈនេះគ្រប់គ្នា ដឹងហើយថា សួស វីហ្សា ហៅសួស ស្រីថុល បានចាប់របរលក់ អន ឡាញ ដោយប្តីរបស់នាង រមែងបង្ហាញនូវភាពកំផ្លុកកំប្លែង រហូតល្បីល្បាញទាំងស្មានមិនដល់។ ក្រោយមកក៍ចាប់ផ្តើមអុកឡុក វិស័យអន ឡាញមួយនេះយ៉ាងផុសផុល។
សួស វីហ្សាបញ្ជាក់ថា នេះជាប្រាប់តាម Live ចុងក្រោយឬក៍ចេញមុខម្តងម្កាល។ បំពង់កនាង កំពុងតែធ្វើទុក បំពង់សំឡេងកៀប។ មូលហេតុដោយសារតែនាងប្រើប្រាស់ជ្រុលពេក។ ពេទ្យបញ្ជាក់ថា អ្នកលក់អន ឡាញខ្លះនិយាយច្រើនជានេះមិនអី នេះមកពីសុខភាពបំពង់សំឡេងខុសៗគ្នា។ នាងត្រូវមកជួបពេទ្យលើកក្រោយទៀតត្រូវវះកាត់តែម្តង។ អ្វីដែលគិតមុនពេលវះកាត់ តមនិយាយកុំនិយាយលើសកម្រិតនេះជាអ្បីដែលនាងត្រូវធ្វើ។

LEAVE A REPLY

Please enter your comment!
Please enter your name here