បេក្ខជនលេចធ្លោ2រូប កំពុងតាមវ៉ាម្ចាស់ពាន

0


តារាប្រុស៤ រូបដែល កំពុងឈរលើផលិតកម្មធំ មិនងាយដើរថយក្រោយ ត្រូវបានទស្សនិកជន មើលឃើញថា មានប្រជាប្រិយភាពខុសគ្នាហើយ ដោយខ្លះលេចធ្លោ និងផ្សេងទៀត នៅមានកម្រិត។ ម្ល៉ោះហើយ ទើបកាន់តែដូចពាក្យគេ លើកឡើងថា ជាម្ចាស់ពាន មែន តែមិនប្រាកដ ល្បីហើយអ្នកមិនបានកាន់ពាន នឹងក្លាយជាអ្នកល្បីអន់ជាងម្ចាស់ពាននោះឡើយ។

តារាចម្រៀង សំឡេងល្អៗ ផ្នែកបុរសទាំងនោះរួមមាន ម្ចាស់ពាន លោក ថែល ថៃ ម្ចាស់ពាន លោក គ្រី ថៃពៅ អតីតបេក្ខជនលេចធ្លោរ លោក សំ សុវណ្ណារ៉ាក់ និង ចាន់ កូម៉ែន។ ៤រូបនេះ មហាជនមើលឃើញថាកំពុងស្ថិតក្នុងភាពប្រទាញប្រទង់គ្នាផ្នែកប្រជាប្រិយភាព ដោយម្ចាស់ពានទាំង២ ដ្បិតថាគឺជាម្ចាស់ពានមែន តែនៅឃើញមានកម្រិតនៃការឆក់យកប្រជាប្រិយភាពក្រោយប្រឡងជាប់ ឯ2រូបទៀតមើលទៅកំពុងល្បី។ មិត្តអ្នកស្តាប់ចង់ អោយម្ចាស់ពាន ទាំង២ចេញបទណា មេៗ អោយត្រូវសំឡេង ផ្ទុះអោយបានច្រើនជាងនេះ។ ពិសេសគ្រី ថៃពៅ ដូចជានៅទ្រឹង បើទោះមេកើយប្រឹងប្រែងចាត់ តាំងរកទំនុកអោយលេចធ្លោរ។

បើមើលទៅលើ បេក្ខជន២រូបនេះ វិញគឺ សំ សុវណ្ណារ៉ាក់ និង ចាន់ កូម៉ែន ពិតជាចង់វ៉ា ម្ចាស់ពាន ដោយសារ ពួកគេ ក៏មានសំឡេង ច្រៀងល្អឆក់ចិត្តគេខ្លាំងណាស់។ តាំងពីប្រឡងចូលដល់វគ្គក្តៅៗមក មហាជនដឹងថា ណារ៉ាក់ និង កូម៉ែន ពិតជា មានសំឡេងឆ្ងាញ់ គួរអោយចូលចិត្ត។ ជាពិសេស មិនមែន ជាអ្នកលើកពាន តែការងារ និងរាល់ពេលចេញ ឆាកឡើងសម្តែង តាមតន្ត្រីនានា ឃើញថា មានភាពលេចធ្លោណាស់។ ចំណែករូបសម្បត្តិ ស្ទីលតុបតែងកាយក៏ មើលទៅសាកសម ត្រូវចិត្តហ្វេនៗតែម្តង។ ជាមួយនឹងការវិភាគនេះហើយ ទើបអ្នកគាំទ្រកំពុងដាក់សំនួរថា តើរវាងម្ចាស់ពានទាំងពីរ និង អតីតបេក្ខជនលេចធ្លោរទាំងពីរ តើអ្នកណានឹងវ៉ាគ្នានៅក្នុងសិល្បៈ បើក្នុងពេលនេះសន្ទុះគាំទ្រលើម្ចាស់ពាន ហាក់ដូចនៅមិនកម្រិត មិនស្ទុះភ្លាមៗ ដូចកាលជំនាន់ លោក នី រតនា នោះ។

យ៉ាងណាខាងផលិតកម្ម នៅតែមិនចោល គ្រប់តារាទាំងអស់ មិនថាចាស់ថ្មី នៅតែមើលគិត ដើម្បីរកវិធី ចែកកូនចៅ អោយល្បីល្បាញ រៀងៗខ្លួនកុំអោយ មានអ្នកអន់ចិត្ត។ ដូចនេះ តារាដែល បានក្លាយជាសមាជិក នៅផលិតកម្មហង្សមាស ពិតជាមានអនាគត អោយតែចិត្តទូលាយហើយតស៊ូគោរពការងារ គោរពសមាជិកទៅវិញទៅមក។

LEAVE A REPLY

Please enter your comment!
Please enter your name here