ពិតជាដំណឹងដ៏សែនក្រៀមក្រំ បន្ទាប់ពីមានការបង្ហោះថា តារាសិល្បៈករលោកអៀង ចេនឡា បានទទួលមរណភាពហើយ កាលពីវេលាម៉ោង ជាង៨យប់ ថ្ងៃទី២៨ កុម្ភៈ ឆ្នាំ២០២២ មុននេះ។ សពរបស់លោកត្រូវបានគ្រួសារដឹកចេញពីមន្ទីរពេទ្យ ក្រោយសម្រេចចិត្តដកអុកស៊ីហ្សែន និង ក្រោយពីការបរិច្ចាគឈាមរបស់សប្បុរសជន នៅតែមិនអាចសង្គ្រោះបាន។ តារាចំរៀង និងកំប្លែងរូបនេព ទទួលមរណៈភាពដោយសារតែជំងឺរលាកស្រោមខួដំណាក់កាលចុងក្រោយ ដោយ សពរបស់លោក ត្រូវបានតម្តល់ធ្វើបុណ្យតាមប្រពៃណី នៅគេហដ្ឋាន ស្ថិតនៅភូមិព្រៃព្រីងខាងជើង សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ។

LEAVE A REPLY

Please enter your comment!
Please enter your name here