សួស វីហ្សា ឡើងច្រៀងពេញលេញ ទាំងបំពង់កមិនទាន់ស្រួល!

0

សួស វីហ្សា បានយល់ព្រមឡើងឆាកច្រៀង វិញហើយ នាចុងសប្តាហ៍នេះ ក្រោយបែកពីមហាជន។ យ៉ាងណាក៍គេ មានការព្រួយបារម្មណ៍ ច្រើនក្នុងពេលដែល ស្ថានភាពជំងឺ រលាកបំពង់ក របស់នាងកំពុង រងនូវផលប៉ះពាល់ ជាខ្លាំង។ ឬមួយនាង អាចយល់ពី សភាពការ ទើបបានជា ហ៊ានប្រថុយ។
សួស វីហ្សា ខកខានឡើងឆាក ច្រើនខែមកហើយ តាំងពីនាងផ្ទុកនូវមេរោគកូវីដ១៩ មកម្ល៉េះ។ នាងកម្រនឹងទទួល កាេងារសិល្បៈឡើងវិញណាស់បើទោះជា នាងស្បើយពី អាការៈមួយនេះទាំងស្រុងទៅហើយនោះ។ យ៉ាងណាមិញ នាងក៍សម្រេចចិត្តទទួលយក ការឡើងច្រៀង ជាថ្មី ហើយក៍មិនដឹងថា អាការៈ បំពង់កនាងស្រួលធម្មតាវិញឬយ៉ាងណា ទើបសុខចិត្តទទួល។
នៅមុននេះ សួស វីហ្សា បានបញ្ជាក់ថា នាងមិនអាចនិយាយច្រើន បានទៀតទេ សម្រាកអោយ បានច្រើនហើយ ត្រូវរក្សា សុខភាពបំពង់ក អោយបានល្អតាមការប្រាប់ពីពេទ្យជំនាញ។ យ៉ាងណាបែរជាលេចឭ មកវិញថា នាងទទួលយកភារៈ ជាតារាស្រែកច្រៀង គ្រាធ្លាប់ប្រកាសក្តែងៗ មុននេះ។ ហ្វេនៗ ជាច្រើនបានជូនពរនាង អោយជួបនូវសុខភាពល្អ តទៅរួចផុតពីជំងឺដែលនាងបុកពោះមុននេះ។

LEAVE A REPLY

Please enter your comment!
Please enter your name here