រកឃើញហើយ បុរសឯកអេស្បាញឈ្នះពាន Mister Global 2022

0

Mister Global 2022 ឆ្នាំនេះ បានទៅលើបុរសសង្ហាមកពីប្រទេស អេស្បាញ ដែលមានដងខ្លួន និង រូបរាងមុខមាត់ពិតជា សាកសម។ លើសពីនេះ តំណែងបុរសឯកកំពូលទាំង៥ ឃើញថាក៍សង្ហាសមសួនម្យ៉ាងម្នាក់គួរអោយគយគន់មិនចាញ់គ្នា។
ការប្រកួតនេះ បានបិទបញ្ចប់ហើយនាយប់ថ្ងៃទី១៥ មិនា ឆ្នាំ២០២២ នាទីក្រុងបាងកក ប្រទេសថៃ។ ប្រុសស្អាតជាច្រើនប្រទេស បានបង្ហាញខ្លួនដោយបាន ឡើងប្រកួតប៉ុន្មានវគ្គអោយគណៈកម្មាការវាយតម្លៃ។ ម្នាក់ៗពិតជាស្រស់ស្អាតម្យ៉ាងម្នាក់ មិនចាញ់គ្នាឡើយ។ឯបុរសឯក កម្ពុជាយើង មិនបានជាប់ចំណាត់ថ្នាក់អ្វីឡើយ តែក៍ទទួលបានចំណាប់អារម្មណ៍ច្រើនពី ប្រជាជនថៃ និងកម្ពុជាថា មានសម្រស់ ដងខ្លួនសមសួន មិនចាញ់គេឡើយ។
យ៉ាងណាវិញយើងសង្ឃឹមថា បុរសឯកកម្ពុជាលើកក្រោយៗទៀត ពិតជាដណ្តើមបានចំណាត់ថ្នាក់ល្អពីកម្មវិធីខាងលើ។ ជាពិសេសរំពឹងថា យើងបន្តហ្វឹកហាត់អោយល្អទៀតដើម្បីមុខមាត់។ ហ្វេនៗក៍នៅតែគាំទ្រ និងពេញចិត្តបេក្ខភាពកម្ពុជា ដែលខិតខំបំពេញការងារ ដើម្បីមុខមាត់ប្រទេសជាតិ។ តំណែងTop 5 មាន៖ អេស្បាញ កូរ៉េ មុិចសុីកូ វេណេស្សូអេឡា និងវៀតណាម។

LEAVE A REPLY

Please enter your comment!
Please enter your name here