ក្តីរំពឹង បានក្លាយជាឪពុកម្តាយគេបានសម្រេចដល់ទិសដៅហើយ ដោយពេលនេះ កំពុងតែមានផ្ទៃពោះកូនដំបូង។ នេះជាភាពរំភើបមួយរវាង ប៉ែន ស្រីពេជ្រ និង ស្វាមីព្រមទាំងគ្រួសារសងខាង ហើយការរង់ចាំពិតជាមិនខកបំណងឡើយ។
ពិធីការិនីល្បីឈ្មោះប្រចាំស្ថានីយទូរទស្សន៍ហង្សមាសអ្នកនាង ប៉ែន ស្រីពេជ្រ បានសម្រេចចិត្តរៀបមង្គលការកាលពីថ្ងៃទី ០៨ ខែ មករា ឆ្នាំ ២០២១ ហើយស្រាប់តែនៅពេលនេះ អ្នកនាងក៏បានទម្លាយថា អ្នកនាងកំពុងតាំងគភ៌កូនស្រីដំបូង ដែលជាចំណងដៃដ៏សំខាន់មិនអាចកាត់ថ្លៃបាន។
តាមរយៈបណ្តាញសង្គមហ្វេសប៊ុក អ្នកនាង ប៉ែន ស្រីពេជ្រ បានសរសេរសារថា «បំណងប្រាថ្នាពួកយើងទាំង២បន្ទាប់ពីរៀបការ ពេលនេះបានសម្រេចហើយ។ អគុណប្តីសម្លាញ់ចាប់តាំងពីដឹងថា អូនទម្ងន់ខែទី១ រហូតដល់ខែទី៣នេះ បងមើលថែទាំអូនរហូត ហើយចាប់ពីដឹងថា ពួកយើងមានកូនស្រី ក៏រឹតតែថែទៀត សូមឱ្យបងបែបនេះរហូតណាប្តីសម្លាញ់ហើយប៉ាម៉ាក់សន្យានឹងថែទាំកូនស្រីឱ្យបានល្អ រហូតដល់កូនមើលឃើញ ពិភពលោកថាស្រស់ស្អាតប៉ុណ្ណា កូនគឺកម្លាំងចិត្ត»។ អ្នកនាងបានរៀបបន្ថែមថា « គោលដៅឆ្នាំនេះយើងបានសម្រេចហើយ សង្ឃឹមគោលដៅឆ្នាំក្រោយយើងទាំង២ នឹងជោគជ័យបន្ត ទោះបីលំបាកយ៉ាងណា ក៏យើងខិតខំប្រឹងប្រែង ឱ្យអស់ពីលទ្ធភាព»។ បន្ទាប់ពីបង្ហោះដំណឹងនេះហើយ មហាជនអ្នកគាំទ្រ និងមិត្តសិល្បៈជាច្រើននាក់បាន Comment ចូលរួមអបអរសាទរដល់ក្រុមគ្រួសារអ្នកនាង។
ពិធីការិនី ប៉ែន ស្រីពេជ្រ ត្រូវបានស្វាមីដឹកដៃចូលរោងជ័យទៅតាមប្រពៃណីខ្មែរ បន្ទាប់ពីស្វែងយល់ចិត្តគ្នាអស់រយៈជាង ៦ ឆ្នាំ និងវត្តមានសិល្បករសិល្បការិនីជាច្រើន ។ ពិធីមង្គលការអ្នកនាង ក៏ត្រូវបានលើកជាច្រើនដងហើយដែរ ក្រោយប្រទេសកម្ពុជាត្រូវរាំងខ្ទប់ដោយសារជំងឺកូវីដ១៩។

LEAVE A REPLY

Please enter your comment!
Please enter your name here