ការប្រកួតបវរកញ្ញាភេទទី៣ ឆ្នាំ២០២១ បានផ្តើមប្រកួតបណ្តើរៗហើយ ដោយមានការចាប់អារម្មណ៍ជាខ្លាំងពីសំណាក់ប្រិយមិត្ត។ ក្នុងនោះក្រុមបវរកញ្ញាច្រើនរូប ក៍បានមកផ្តុំគ្នា ប្រកួតសម្តែងស្នាដៃ យ៉ាងប្រុងប្រយ័ត្នផងដែរ។
អ្វីដែលគួរអោយចាប់ អារម្មណ៍ ការប្រកួតឈុតតំណាងជាតិឃើញថា មានការទាក់ទាញម៉ូដ ស្អាតមួយបែបៗ ប្រកបដោយភាពច្នៃប្រឌិតខ្ពស់។ បវរកញ្ញាភេទទី៣ នីមួយៗ គ្រងចេញមកលើកសម្រស់គួរគយគន់ ។ នេះជាការខិតខំប្រឹងប្រែងរបស់ អ្នកស្នេហាវិស័យច្នៃម៉ូដ របស់ខ្មែរយើង ដែលជាយុវជន ជំនាន់ក្រោយបន្តមរតកទុកទៅមុខទៀតផងដែរ។
ការបង្ហាញខ្លួនម្តងម្នាក់លើ ឈុតតំណាងជាតិ ឃើញថា មានឈុតមួយចំនួនជះដោយភាពលេចធ្លោ គួរអោយទាក់ទាញ រហូតបានឈ្នះ តាមការដាក់ពិន្ទុ។យើងរំពឹងថា ការច្នៃម៉ូដនេះ មិនថាបុរាណ ឬសម័យ និងកាន់តែទាក់ភ្នែកមហាជនដើម្បីគាំទ្រតទៅទៀត។

LEAVE A REPLY

Please enter your comment!
Please enter your name here