ខ្មែរកម្ពុជាក្រោម តំណាងអោយវៀតណាមទទួលបានលេខ២ក្នុង កម្មវិធីMister Global 

0

ពិតជារឿងមួយរីករាយ ដែលបេក្ខភាព បុរសឯកMister global វៀតណាមដែល បានលេខ២ ក្នុងព្រឹត្តិការណ៍ ប្រកួតលំដាប់ពិភពលោក មានប្រភព មកពីខ្មែរកម្ពុជាក្រោម។ នេះក៍ចាត់ទុកថា ជាឈាមជ័ររបស់ខ្មែរយើងផងដែរ ដោយបានទទួលលទ្ឋផលល្អ ទាំងនឹកស្មានមិនដល់។
Mister Global Vietnam គាត់ឈ្នះការប្រកួត បានជាប់រងទី១ ពិតជាអស្ចារ្យខ្លាំង Danh Chiếu Linh MISTER GLOBAL 2021 1st runner up from VIETNAM។ លោកមានដងខ្លួន សង្ហា ហើយមុខមាត់សាកសម និងប៊ិះបានឈ្នះលេខ១ រដូលកាលទី៧នេះ។ អ្វីដែលមោទនភាពលោក ជាខ្មែរកម្ពុជាក្រោម ដែលអាចនិយាយភាសាខ្មែរយើង បានមួយចំនួន ហើយបានបញ្ជាក់ថាខ្មែរកម្ពុជាក្រោមបច្ចុប្បន្នពិតជាខ្លាំង ហើយពូកែ។ ក្នុងនោះបុរសឯករូបនេះ បានបង្កើតភាពស្និតស្នាល ជាមួយ បុរសឯកកម្ពុជាយើង លោក សុវណ្ណ គិរីដា ហើយជួយយកអាសារក្នុងនាមជាឈាមខ្មែរដូចគ្នា។
យ៉ាងណាវិញយើងសង្ឃឹមថា បុរសឯកកម្ពុជាលើកក្រោយៗទៀត ពិតជាដណ្តើមបានចំណាត់ថ្នាក់ល្អពីកម្មវិធីខាងលើ។ ជាពិសេសរំពឹងថា យើងបន្តហ្វឹកហាត់ឲ្យល្អទៀតដើម្បីមុខមាត់។ ហ្វេនៗក៏នៅតែគាំទ្រ និងពេញចិត្តបេក្ខភាពកម្ពុជា ដែលខិតខំបំពេញការងារ ដើម្បីមុខមាត់ប្រទេសជាតិ។ តំណែងTop 5 មាន៖ អេស្បាញ កូរ៉េ ម៊ិចស៊ីកូ វេណេស្សូអេឡា និងវៀតណាម៕

LEAVE A REPLY

Please enter your comment!
Please enter your name here