អាចនិយាយបានថា ចំរើន សុភក្រ័ ហាក់ទទួលបានលទ្ឋផលមល្អប្រសើរហើយ នៅពេលនេះជីវិតប្រែប្រួលជាលំដាប់ក្រៅពីស្នេហា និងសិល្បៈ។ ថ្មីនេះ សុភក្រ័ បានដូររថយន្តថ្មី ដោយមើលទៅរិតតែហុឺហារ មិនណយឡើយ។
ចំរើន សុភ័ក្រ បានធ្វើអោយជីវិតកាន់តែសុីវ័យមួយកម្រិតទៀត តាមរយះប្តូរមកជិះរថយន្តស៊េរីទំនើបថ្មីមួយគ្រឿងដែលមានតម្លៃរាប់ខ្ទង់មុឺនៗដុល្លារ។រថយន្តថ្មីស៊េរីដ៏ទំនើបនេះត្រូវបានតារាចម្រៀងក្នុងផលិតកម្មហង្សមាសរូបនេះ ទើបតែទិញចូលផ្ទះកាលពីម្សិលមិញ ដែលធ្វើមហាជន ជាពិសេសប្រិយមិត្តគាំទ្រផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង។
ចំរើន សុភ័ក្រ មិនបានបញ្ជាក់ថា រថយន្តរបស់នាងមានតម្លៃប៉ុន្មានទេ ប៉ុន្តែតាមរយះការបង្ហាញតាមហ្វេសប៊ុករថយន្តទំនើបទាន់សម័យនេះអាចមានតម្លៃថ្លៃមិនធម្មតាឡើយ។ រថយន្តថ្មីមួយគ្រឿងនេះ ចំរើន សុភ័ក្រ បានភ្ជាប់ជាមួយសារបង្ហោះតាមគណនេយ្យហ្វេសប៊ុកថា ថ្ងៃនេះថ្ងៃជាវេលាល្អ ព្រះឥន្ទសាទរទេវតាបាចផ្កា នាំប្អូនស្រីពៅតុបតែងកាយយា រួចជូនជីវាចូល​គេហដ្ឋាន​។
ប្អូនអេីយប្អូនស្រីសូមប្អូនជួយបង មាសប្រាក់កែវកងរកស៉ីមានបានទោះទៅឆ្ងាយជិតសូមសុខក្សេមក្សាន្ត សត្រូវជិតប្រាណបរវាសជៀសឆ្ងាយ។
ក្រោយពីបង្ហាញរថយន្តថ្មីតាមហ្វេសប៊ុកនេះភ្លាមគេឃើញទស្សនិក ជាពិសេសមិត្តភក្តិក្នុងសិល្បះដូចគ្នាមួយចូលរួមសម្តែងការអបអរសាទរដល់រូបនាងផងដែរ។
ចំរើន សុភ័ក្រ បានចាប់ឈោងភាពល្បីក្នុងអាជីពសិល្បះចម្រៀង ក្រោយពេលដែលនាងបានចូលរួមប្រឡងនៅក្នុងកម្មវិធីលំដាប់ពិភពលោកមួយដែលរៀបចំដោយស្ថានីយទូរទស្សន៍ហង្សមាស។ទោះជានាងមិនជាប់ជ័យលាភីក៏ដោយ ប៉ុន្តែតារាអាចឈានដល់វគ្គជម្រុះចុងក្រោយផងដែរ ដែលធ្វើអោយនាងមានឪកាសក្លាយជាតារាចម្រៀងពេញសិទ្ធនៅក្នុងផលិតកម្មហង្សមាសតែម្តង។

LEAVE A REPLY

Please enter your comment!
Please enter your name here