ក្រោយពេល លោក ព្រហ្មម៉ាញ ចូលសង្រ្គោះបន្ទាន់ តារាពហុជំនាញ ខាត់ សុឃីម បង្ហោះសារបែបនេះ

0

មហាជន មានសេចក្តីតក់ស្លុតជាទីបំផុត នៅពេលដែល ទទួលដំណឹងថា លោកព្រហ្មម៉ាញ អ្នកចម្រៀងអាយ៉ៃ ដ៍មានទេពកោសល្យ ស្រាប់តែ ទទួលរងជំងឺលើសឈាម។ រូបភាពបង្ហោះនេះធ្វើអោយ គេភ័យគ្រប់គ្នា និងបែរបន់អស់ហើយ អោយលោក មិនមានអ្វីធ្ងន់ឬសង្រ្គោះ ដោយលំបាកអ្វីឡើយ។
អ្នកនាង ខាត់ សុឃីម បានបង្ហោះ សំណេរថា «ពេលឃើញរូបនេះហើយ (ខ្ញុំស្រក់ទឹកភ្នែក)ប្រពន្ធ អ្នកមើលថែប្តី មិនថាប្តីអ្នកមានសភាពបែបណាក៏ដោយ។ជូនពរពូ ឆាប់ជា ជូនពរមីង សុខភាពល្អគាត់លើសឈាម។

លោក ព្រហ្ម ម៉ាញ បានចាប់ផ្តើមបើកថ្នាក់បង្រៀនផ្នែកអាយ៉ៃ ដោយមិនយកប្រាក់សម្រាប់មហាជនដែលចូលចិត្តសិល្បះមួយនេះ។ថ្នាក់រៀនរបស់លោកក៏ទទួលបានសិស្សចូលរៀនជាបន្តបន្ទាប់ ដោយនៅក្នុងនោះមានកូនសិស្សរបស់លោកខ្លះក៏បានចេញសម្តែងខ្លះហើយដែរ។ លោក ព្រហ្មម៉ាញ គឺជាសិល្បករអាយ៉ៃជើងចាស់មួយរូប ដែលមានឈ្មោះបោះសំឡេងយ៉ាងខ្លាំងក្នុងប្រទេសកម្ពុជា ដោយលោកគឺជាដៃគូចម្រៀងអាយ៉ៃដ៏ស័ក្តិសមជាមួយអ្នកស្រី​ នួន សារី ហៅ យាយយ៉យ ។ ក្នុងវ័យ៦២ឆ្នាំ លោក ព្រហ្មម៉ាញ ដែលជាសិល្បករចម្រៀងអាយ៉ៃជើងចាស់ម្នាក់ ដោយរូបលោកមានស្រុកកំណើតនៅខេត្តកំពង់ស្ពឺ ខណះពេលរូបលោកបានចាប់ផ្តើមចូលវិស័យសិល្បៈតាំងពីឆ្នាំ ១៩៧០ មកម្ល៉េះ ដោយកាលណោះលោកទើបតែមានអាយុ ២០ ឆ្នាំប៉ុណ្ណោះ ដែលគិតមកដល់ឆ្នាំ ២០២២ នេះ លោក ព្រហ្មម៉ាញ បានប្រឡូកក្នុងសិល្បៈប្រមាណជាង ៥០ ឆ្នាំមកហើយ ។

LEAVE A REPLY

Please enter your comment!
Please enter your name here