កញ្ញា ចែម ស្រីលក្ខណ៍ បានសម្រេចចិត្តភ្ជាប់ពាក្យ រួចរាល់ហើយនជាមួយម្ចាស់ស្នេហ៍នាង ។ នាងបានរៀបចំធ្វើឡើង នាស្រុកកំណើត ក្នុងខេត្តតាកែវ ទីធ្លាប់រស់នៅ។ នាង មានការពេញចិត្តបំផុត ដោយសារតែ បានចាស់ទុំដឹងឭ ហើយពេញចិត្តទាំងអស់គ្នា។

កម្មវិធីនរបស់ ចែម ស្រីលក្ខណ៍ ឃើញថា មានសិល្បករ មួយចំនួនចូលរួមដូចជា លោក វ៉ាត់ លីម៉េង លោក ជ័យ សុវ៉ាត លោក អុិន ច័ន្ទរតនា និង តារាមួយចំនួនទៀត។ នាងប្រហែលជាយល់ចិត្តគ្នា ច្បាស់លាស់ហើយ ទើបអោយខាងប្រុស ចូលមកស្តីដណ្តឹងយកជា គូអនាគត។ គូដណ្តឹងនាង ឈ្មោះ ឃី ពេជ្រ ដែលមើលទៅនៅ វ័យក្មេង ដូចនាងដែរ។ ស្រីលក្ខណ៍ នៅ មិនទាន់ កំណត់ពេលវេលា ចូលរោងការថ្ងៃណានោះទេ រង់ចាំគន់គូសិន។

ស្រីលក្ខណ៍ ជាអតីត បេក្ខភាព ខេមបូឌាអាយឌល ដែលមានភាពលេចធ្លោ។ បច្ចុប្បន្ននាង ច្រៀងប្រចាំនៅក្នុងផលិតកម្មថោន។ នាង ក៍បង្ហាញមុខច្រៀង តាមកញ្ចក់ទូរទស្សន៍ និងកម្មវិធីផ្សេងៗទៀតផងដែរ។ ស្រីលក្ខណ៍ នៅមិនទាន់ដឹងថា បន្តសិល្បៈទៀតឬឈប់ក្រោយរៀបការរួច។

LEAVE A REPLY

Please enter your comment!
Please enter your name here