អាចទេថានាយ ព្រែក និង ឈិន មុនីនាថ ចូលរោងការ ដូចមិត្តរួមអាជីព

0

មានការទទូចអោយ នាយព្រែក និង មុនីនាថ ឆាប់ចូលរោងការ ដូចកូនតាវុិចទ័រ។ ពួកគេនៅតែបណ្តើរគ្នា យ៉ាងត្រសងហើយ មិនដឹងថា ប៉ុន្មានឆ្នាំទើបគិតគូសំពះផ្ទឹម។
យូរមកហើយ ដែលនាយ ព្រែក កូនប្រុសបណ្តូលចិត្ត មីងយ៉យ បានភ្ជាប់ទំនាក់ទំនងគ្នា ជាមួយកូនស្រី លោកឈិន កុសល កញ្ញា ឈិន មុនីនាថ ដែលជាតារាសម្តែង។ គ្រប់ជំហ៊ាន ទៅណាមកណា ពិសេសកម្មវិធីអ្នកសិល្បៈ តារាប្រុសស្រី រូបនេះ បានបណ្តើរ គ្នាត្រសង មិនខ្លាចការតាមដានពី មនុស្សជុំវិញខ្លួនឡើយ។
អ្នកទាំង២នេះ នៅពេលដែលមិត្តសិល្បៈខ្លះសួរ កាលគិតគូ បានត្រឹមតែសើចញឹមៗ ដាក់គ្នា ទៅមកមិនហ៊ាននិយាយឡើយ។ ក្នុងមជ្ឈដ្ឋានសិល្បៈ សុទ្ឋតែដឹងថា ក្រោយនាយព្រែក ផ្តាចពាក្យ ជាមួយគូដណ្តឹងមុន មកឃើញថា តារាលេចធ្លោនេះ ហាក់ភ្ជាប់ភាពស្និតស្នាលគ្នាខ្លាំងណាស់ជាមួយ ឈិន មុនីនាថ ហើយក្លាយជាដៃគូ ល្អៗច្រើន រាប់ទាំងការសម្តែង។ សូម្បីតែការឡើងកម្មវិធីផ្សេង មិនថាច្រៀង សម្តែង សម្ភាសន៍ផ្សេងៗ ឃើញថាត្រសងគ្នា ទៅ ហើយមិនសូវជាអាក់ខាន។ អ្នកគាំទ្រ ជាច្រើនរង់ចាំតាម ដានមើលថែ វិវត្តន៍ នៃស្នេហានេះ មានសភាពទៅជាបែបណា ជាការសម្តែង ឬក៍អាចថា ជាការមើលចិត្តគ្នា សិននិងចង់រកលុយពីសិល្បៈមួយរយៈ ទុករៀបចំផែនការ អោយកាន់តែល្អពេលនោះ។
ឈិន មុនីនាថ កំពុងល្បីណាស់សព្វថ្ងៃផ្នែកការសម្តែង ដោយមានភាពបុិនប្រសព្វណាស់ ការចូលតួនីមួយៗ។ ថ្មីៗនេះ នាងបានក្លាយជាតួអង្គសំខាន់មួយ ក្នុងបទចម្រៀងម«ទុក្ខស្រីប្តីព្រាត់» ខ្សែចម្រៀងរបស់ថ្នាក់ដឹកនាំប្រទេស។ នាងបានលោកហ្វៃ សំអាងសម្លឹងឃើញ ហើយផ្តល់ឱកាសថត។ បើនាយព្រែកវិញ ក៍មាន ស្នាដៃទេពកោសល្យមិនអន់ដែរ ក្នុងការសម្តែង។ បើ២នាក់នេះ មានឱកាស ក្លាយជាដៃគូស្នេហាមែននោះពិតជា ប្រសើរហើយទ្រព្យមូលព្រោះ សុទ្ឋតែជាតារាលេចធ្លោ មានឱកាសច្រើនលើទីផ្សារការងាររកចំណូល។

LEAVE A REPLY

Please enter your comment!
Please enter your name here