ចុមយក្ស! លន់ ដាណេ បង្ហាញមុខកូនប្រុសជាមួយកាដូរសន្ធឹកសន្ធាប់ទាំងគ្មានពត៌មានរៀបការ

0


តារាកំប្លែង លន់ ដាណេ ធ្វើអោយគេចាប់អារម្មណ៍តែម្តង ខណៈឡើងឆាកសម្ដែងធម្មតាសុខៗមិនសូវជាបាត់មុខ តែបែជាសម្រាលបានកូនប្រុសមួយយ៉ាងក្រឡឺម ថែមទាំងពេលនេះ នាងក៏ក្លាយជាម្ចាស់ផ្ទះ តម្លៃជាង១០ម៉ឺនមួយល្វែងទៀតផង។ នាងធ្វើអោយគេ ចាប់អារម្មណ៍ មិនស្ទើរនោះទេ ដែលសុខៗ មានកូន ហើយមិនដឹងថា រៀបការពីពេលណា និងមិនដែលបាត់មុខផងនោះ។

លន់ ដាណេ បានបង្ហាញមុខ លើកម្មវិធីកំប្លែង របស់ នាយ ក្រឹម ដែលជា មេកើយ មិនសូវជាបាត់ចន្លោះទៅណាទេ ប៉ុន្តែសូមសរសើរ ដែលនាង ស្រាប់តែចេះក្បួនលាក់ពោះ មិនអោយគេឃើញធំ រហូតស្ងាត់តែ៣ខែក៏មានដំណឹងប្រសូត្របុត្រ ដោយកើតបានកូនប្រុសមួយយ៉ាងក្រឡឺម។ នាងកំពុងដើរតាមមានលំនាំ តារាសម្តែង ឌុច លីដា ដែលសុខៗ មានកូនមិនដឹងស្វាមី ធ្វើការអ្វី និងជាអ្នកណា។ យ៉ាងណា ដាណេ អត់បង្ហើបថា ស្វាមីនាងជាអ្នកណា តួនាទីអ្វី ជាកម្លោះ ឬពោះម៉ាយនោះឡើយ ដោយគ្រាន់តែបង្ហើបថា នាងពិតជាទើបតែសម្រាលកូន។

បើតាមការអោយ ដឹង លន់ ដាណេ ពេលស្វាមីដឹងថា មានកូន ក៏បានកាដូផ្ទះ មួយយ៉ាង ស្រស់ស្អាតនៅ បុរីមួយកន្លែងតែម្ដងពីឥពុករបស់កូន។ កាដូផ្ទះនោះ មានតម្លៃ ប្រមាណជាង១០មុឺនដុល្លារ។ ដាណេគ្រាន់តែធ្វើពិធីសុំនៅយកលាភជ័យខ្លះៗ សិនប៉ុណ្ណោះ ដោយរង់ចាំពេលនាងរឹងដៃជើង ទើបគិតធ្វើពិធីឡើងគេហដ្ឋានថ្មីធំដុំ។ យ៉ាងណាមិញ បើទោះជាមានជីវិតល្អ តែ លន់ ដាណេ ប្រកាសថា មិនបោះបង់ចោលសិល្បៈនោះទេ គឺនៅតែប្រឡូកដូចដើម។

LEAVE A REPLY

Please enter your comment!
Please enter your name here