ភាពយន្តស្តីពីអាគា ប៊ូឌីញស បង្ហាញខ្លួនជាផ្លូវការ

0

នៅទីផុតភាពយន្តខ្មែរដែលផលិតដោយអ្នកជំនាញកម្រិតបរទេសរឿង”ប៊ូឌីញស” បានបង្ហាញខ្លួននៅក្នុងរោងកុនជាផ្លូវការ ដោយបានបើកសម្ពោធដាក់បញ្ចាំងកាលពីថ្ងៃទី៥ មេសា នៅរោងកុនក្នុងផ្សារទំនើប Midtown។ ការសម្រេចដាក់បញ្ចាំងលក់សំបុត្រនេះ គឺបន្ទាប់ពីរឿងនេះ បានដំណើរដាក់ផ្សាយនៅតាមបណ្ដាប្រទេសជាច្រើន និង បានចូលរួមមហោស្រពភាពយន្តនៅក្រៅប្រទេសរហូតដជាង២០លើកហើយបាឈ្នះពាន២។

លោក នាង កាវិច ជាអ្នកនិពន្ធ និង ជាអ្នកដឹកនាំសម្ដែង បានលើកឡើងថា រឿង”ប៊ូឌីញស” នេះ គឺជារឿងដែលស្ដែងពីជីវិតរបស់គ្រួសារជាច្រើន ដែលរស់នៅ នៅក្នុងអាគារប៊ូឌីញ មុនត្រូវបានវាយកំទេច ហើយសាច់រឿងចម្បងនៅក្នុងរឿងនោះ គឺស្ដែងពីប្រវត្តិពិតប្រាកដរបស់លោក និង គ្រួសារ ដែលធ្លាប់រស់នៅប៊ូឌីញ។ លោកថា រំភើបចិត្តដែលប្រែក្លាយពីក្មេងរស់នៅក្នុងអាគារចំណាស់ប៊ូឌីញ ហើយអាចក្លាយជាអ្នកផលិតភាពយន្តខ្នាតធំ ហើយជាភាពយន្ត ដែលរៀបរាប់ពីប្រវត្តិរបស់ខ្លួន។ យ៉ាងណាមិញ លោកថា សាច់រឿងទាំងមូល ក៏មានការប្រឌិតខ្លះៗផងដែរ ដើម្បីអោយមានឈុតឆាកប្រទាក់ក្រឡាគ្នា។ ភាពយន្តនេះបានផលិតរួចរាល់តាំងពីមុនកូវីតផ្ទុះខ្លាំង ហើយដោយសារតែបញ្ហារោងកុននៅមិនទាន់បើកទូលំទូលាយ ទើបលោក បានយកភាពយន្តនេះ ទៅបង្ហាញនៅក្នុងមហោស្រពភាពយន្ត ដោយមុនដាក់បញ្ចាំងនៅកម្ពុជា គឺបានចូលរួមមហោស្រពអន្តរជាតិ ជាង២០លើកមកហើយ។ អ្វីដែលលោកសប្បាយចិត្ត គឺ ភាពយន្តនេះ បានទទួលពាន២ ពីមហោស្រពអន្តរជាតិ ក្នុងចំណោមជាង២០លើក ដែលបានចូលរួម។ ក្នុងពិធីសម្ពោធនោះ ក៏មានវត្តមានតំណាងអគ្គរដ្ឋទូតសហរដ្ឋអាមេរកចូលរួមជាភ្ញៀវកិត្តិយសផងដែរ ក្រៅពីតារាសិល្បៈ ភ្ញៀវកិត្តិយស ផលិតករខ្មែរ និង បរទេស និង អ្នកឌីហ្សាញល្បីៗ។ នេះក៏ចាត់ទុកថា គឺជាវីដេអូឯកសារពីអាគារប៊ូឌិញ និង អ្នកធ្លាប់រស់នៅទីនោះ ក្រោយពេលអាគារមួយនេះ ត្រូវបាត់រូបរាងពីកណ្ដាលរាជធានីផងដែរ។ ភាពយន្តនេះជាការផលិតដោយផលិតកម្ម KongChak Picture ដែលចម្រុះដោយផលិតករខ្មែរ និង បរទេស អមដោយការបំពាក់ឧបករណ៍ទំនើបៗ ទើបធ្វើអោយភាពយន្តនេះមានស្ដង់ដារដូចរឿងក្រៅប្រទេស ហើយឈានដល់ការឈ្នះពានដល់ទៅ២លើឆាកអន្តរជាតិ។

លោក ឈួន ពិសិដ្ឋ តួអង្គឯក ដែលបានសម្ដែងតំណាងអោយ លោក នាង កាវិច បានបង្ហាញនូវអារម្មណ៍រីករាយយ៉ាងខ្លាំង ដែលមានឱកាសបានសម្ដែងក្នុងភាពយន្តនេះ និង ចាត់ទុកថាគឺជាមោទនភាពយ៉ាងខ្លាំងដែលភាពយន្តដែលខ្លួនសម្ដែង ត្រូវបានដាក់ផ្សាយនៅក្នុងស្រុក នៅអំឡុងពេលចូលឆ្នាំមកដល់។ លោកថាភាពយន្តនេះ ដំណើរការលក់សំបុត្រចាប់ពីថ្ងៃទី៧ មេសា តទៅ នៅគ្រប់រោងកុនទំនើប ហើយក៏រំពឹងផងដែរថា នឹងទទួលបានការគាំទ្រខ្លាំង ព្រោះអ្នកនៅភ្នំពេញ ហើយមិនទៅលេងស្រុកកំណើត គឺពិតជានិយមដើរផ្សារទំនើប និង ទស្សនាភាពយន្ត។ លោកក៏ទទូចអោយចូលរួមគាំទ្រស្នាដៃមួយនេះផងដែរ ដោយសារតែរឿង”ប៊ូឌីញស” ស្ដែងឡើងពីអាគារដ៏ចំណាស់មួយនៅភ្នំពេញ ដែលទើបតែត្រូវបានគេវាយចោល ដែលពិតជាកូនខ្មែរមួយចំនួននឹងមិនបានដឹង ហើយឮតែឈ្មោះ។ លោកថាភាពយន្តនេះ គឺជាវីដេអូឯកសារដ៏សំខាន់របស់អាគារប៊ូឌិញស ហើយក៏បានបន្យល់នូវអនុស្សាវរីយ៍ច្រើនណាស់ ក្រោយពេលសម្ដែងចប់៕

លោក ឈុន នោះផងឲភ្ញៀវដែលបានទស្សនា នៅក្នុងពិកណ្ដាលក្រុង ភាពយន្តនេះ បានផលិតតាំងពីឆ្នាំ២០១៦ តែតួអង្គដែលបានសម្ដែងនៅក្នុង

LEAVE A REPLY

Please enter your comment!
Please enter your name here