ក្រោយការពន្យល់បកស្រាយ ការរិះគន់ Love Riya ត្រូវស្ងប់ស្ងាត់

0

ខុសពីការលើកឡើងថា អ្នកនាង Love Riya និងកាន់តែរងការរិះគន់ នៅក្នុងពេលនេះ តារាហ្វេសប៊ុកល្បីល្បាញអ្នកនាង Love Riya ត្រូវគេមើលឃើញថាមិនមានអ្នករិះគន់ដូចមុនទៀតទេ ដោយមនុស្សមួយចំនួនយល់ពីស្ថានភាពរបស់អ្នកនាង និង អាណិតច្រើនជាងរិះគន់នោះផង។ អ្នកនាងក៏ត្រូវគេឃើញ សម្ដែងនូវការកោតសរសើរចំពោះមន្ត្រីនៅស្នងការខេត្តកណ្ដាលយ៉ាងខ្លាំង ដែលបានដុតដៃដុតជើង និងជួយខ្នះខ្នែងឈឺឆ្អាលក្នុងរឿងគាស់ផ្ទះរបស់នាង ដែលធ្វើអោយនាងមានភាពកក់ក្ដៅ។

អ្នកនាង Love Riya មិនត្រឹមតែសូមទោសចំពោះការនិយាយរបស់នាងដែលធ្វើអោយអ្នកខ្លះ ជាពិសេសគឺស្នងការខេត្តកណ្ដាលមានការភ្ញាក់ផ្អើលប៉ុណ្ណោះទេ ប៉ុន្តែអ្នកនាងក៏ថ្លែងអំណរគុណចំណោះការចាប់អារម្មណ៍របស់មហាជន និងថ្លែងអំណរគុណចំពោះជាពិសេសដល់ក្រុមសមត្ថកិច្ចផងដែរ ដែលបានខ្នះខ្នែង ហើយធ្វើអោយអ្នកនាងបាត់ភ័យ និងមានភាពកក់ក្ដៅ ក្រោយចោរគាស់ផ្ទះ។ អ្នកនាងថាអ្នកថាអ្នកនាងបំពុលសង្គមក៏យល់ផងដែរក្រោយពេលអ្នកនាងពន្យល់បកស្រាយ ខណៈដែលអ្នកនាងយល់ថា ប្រសិនបើរឿងរ៉ាវនោះ ប៉ះចំលើខ្លួនអ្នករិះគន់ទាំងនោះ ហើយបើអ្នករិះគន់ទាំងនោះ មានឱកាស Live លើហ្វេសប៊ុក មានអ្នកមើលច្រើនៗដូចនាងផង ប្រហែលឡាំប៉ាធ្វើផ្អើលជាងនាងនោះផង។ អ្នកនាងបន្តថា អ្នកខ្លះថាអ្នកនាងធ្វើអោយចលាចលសង្គម នងរិះគន់សន្តិសុខនៅកន្លែងដែលអ្នកនាងរស់នៅ ប៉ុន្តែអ្នកនាងបញ្ជាក់ថា អ្វីដែលអ្នកនាងបានលើកនៅក្នុងពេលភ័យ និងជួបរឿងអាសន្ន បើធៀបនឹងអ្នកផ្សេងដែលគេជួប ហើយជេរផងនោះ គឺអាចលើសនឹងផង ដោយមិនអាចក្នុងផ្ទះមានរឿង ហើយបាត់របស់បែរជានិយាយដូចគ្មានរឿងអ្វីនោះទេ។ យ៉ាងណាមិញអ្នកនាងថាអរគុណដល់ក្រុមសមត្ថកិច្ចខេត្តកណ្ដាល ដែលមានការយោគយល់ ហើយមិនយល់ថាអ្នកនាងបំពុលសង្គមដូចការរិះគន់ ដោយមានតែលើកទឹកចិត្តអ្នកនាងថា កុំអោយបារម្ភក្រុមសមត្ថកិច្ចនឹងបង្កើនការការពារសុវត្ថិនៅក្នុងតំបន់ដែលអ្នកនាងរស់នៅ ដើម្បីកុំអោយមានករណីចោរលួច និងចោរគាស់ផ្ទះដូចដែលអ្នកនាងបានជួបប្រទះនោះ។

អ្នកនាងនៅតែនិយាយថា នៅក្នុងវីដេអូដែលអ្នកនាងប្រកាសថាបាត់លុយ មិនមែនក្នុងបំផុសធ្វើអោយសង្គមមានការចលាចលដូចការរិះគន់នោះទេ តែគឺអ្នកនាងចង់និយាយបំភ័យក្រុមចោរ ពោលគឺចង់ចំអកអោយក្រុមចោរដែលយកចំទូរដែកគ្មានលុយ និង ចង់អោយចោរដែលយកបានទូរដែកអាតូចរបស់អ្នកនាងទៅ ដែលនៅក្នុងទូរដែកនោះអត់មានលុយសោះ ចូលមកតវ៉ា និងចេញមុខបង្ហាញអត្តសញ្ញាណ។ អ្នកនាងថា មហាជនភាគច្រើនដែលមានប្រតិកម្មបាមើលតែដើមវីដេអូ ដែលអ្នកនាងនិយាយថាបាត់លុយ30ម៉ឺនដុល្លារប៉ុណ្ណោះ តែនៅផ្នែកខាងចុងឃ្លីបដែលអ្នកនាងនិយាយថា នៅក្នុងទូរដែកនោះអត់មានលុយទេ និង ថាអត់បាត់អ្វីទេ ក្រោយពេលមកដល់ផ្ទះ គឺអត់មានអ្នកណាលើកមកនិយាយសោះ។ អ្នកនាងថា បើខ្លួនចង់បំពុលសង្គម ឬ ចង់ល្បី ដោយកុហកគេថាបាត់លុយដើម្បីចង់ល្បី តើនាងចាំបាច់ត្រូវឆ្លើយនៅផ្នែកខាងចុងឃ្លីបថា អត់មានបាត់អ្វី និង បន្តលក់ឡេកើតទេ។ អ្នកនាងនៅតែអះអាងថា បើអ្នកនាងចង់បំពុលសង្គមតើអ្នកនាងនិយាយថាមិនបាត់អ្វីទេនៅខាងចុងឃ្លីបធ្វើអី ហើយបើអ្នកនាងចង់ល្បីព្រោះតែរឿងកុហកថាបាត់លុយមែន តើចាំបាច់អីដែលអ្នកនាងឆ្លើយប្រាប់សមត្ថកិច្ចថាខ្លួនអត់បានអ្វីទេក្រៅពីទូរដែកទទេមួយ និងបានប្រាប់អ្នកគាំទ្រតាំងពីដើមថា អត់បាត់អ្វីទេ។

ជាមួយនឹងការរិះគន់ថា អ្នកនាងជិះឡានថ្លៃមិនសមនឹងផ្ទះ អ្នកនាងនៅតែអះអាងថាមិនរើទៅណាទេនៅក្នុងពេលនេះ ដោយអ្នកនាងមិនអត់លទ្ធភាពក្នុងការទៅរស់នៅវីឡាអោយសមនឹងតម្លៃឡាននោះទេ ប៉ុន្តែគឺមកពីអ្នកនាងមិនចង់ទៅរស់នៅឆ្ងាយពីកូនចៅ និងម្យ៉ាងមកពីក្នុងផ្ទះនោះគឺមានបន្ទប់ច្រើនសម្រាប់អោយកូនចៅស្នាក់នៅ ហើយបើទៅនៅកន្លែងថ្មី កូនចៅខ្លះទៅតាមមិនកើត ទើបអ្នកនាងនៅបន្តរស់នៅផ្ទះនោះ។ អ្នកនាងថា ផ្ទះនោះជាផ្ទះកក់ក្ដៅ និងធ្វើអោយអ្នកនាងមានបាន ហើយដោយសារតែរស់នៅទីនោះ មិនធ្លាប់មានផលរមាស់ដូចចោរគាស់ផ្ទះម្ដងនោះផង ទើបអ្នកនាងមិនទៅណា។

LEAVE A REPLY

Please enter your comment!
Please enter your name here