កក្រើកដូចការគ្រោងទុកមែន អិនយូអឹម សង្ក្រានឆ្នាំនេះ

0

នៅក្នុងឆ្នាំគ្រួសារតារាកម្ពុជា ដាក់ឡើងកក្រើកសាកលវិទ្យាល័យជាតិគ្រប់គ្រងតែម្ដង ជាមួយនឹងការរៀបចំក្រុមសិល្បកររហូតដល់ជាង៨០នាក់ ទៅកញ្ជ្រោលសាកលវិទ្យាល័យជាតិគ្រប់គ្រង ដល់ថ្នាក់ទាក់ទាញអ្នកចូលទស្សនាឡើងណែនតាន់តាប់គ្មានកន្លែងឈរ ដែលតាមការប៉ាន់ប្រមាណ គឺរហូតដល់ជាង១ម៉ឺននាក់ នៅក្នុងបរិវេណសាលា។ ការប្រគំតន្ត្រីដែលបានធ្វើឡើងកាលពីថ្ងៃទី៨ មេសា ឆ្នាំ២០២២នេះ គឺអាចនិយាយបានថាជាព្រឹត្តិការណ៍កក្រើកប្រចាំសាលាតែម្ដង ដោយវត្តមានសិល្បករសិល្បការិនី គឺភាគច្រើនសុទ្ធតែល្បី ហើយមានសមត្ថភាពធ្វើអោយអ្នកទស្សនាហ៊ោកញ្ជ្រៀវ និង នៅកកកុញដល់ម៉ោង១១យប់។ ថ្នាក់ដឹកនាំសាកលវិទ្យាល័យជាតិគ្រប់គ្រង សសយក និង និស្សិតៗ ថ្នាក់ដឹកនាំគ្រួសារតារាកម្ពុជា ដែលជាអ្នករៀបចំ បានបង្ហាញនូវមោទនភាពយ៉ាងខ្លាំងចំពោះជោគជ័យនេះ ជាពិសេសនៅពេលគិតដល់រយៈពេលដែលមានតែ២ថ្ងៃមុនរៀបចំ ព្រោះមិនបានគ្រោងទុកពីចម្ងាយ។ សិល្បករគ្រួសារតារាកម្ពុជាដែលបង្ហាញខ្លួននៅក្នុងថ្ងៃនោះ មិនត្រឹមតែធ្វើអោយយុវវ័យជក់ចិត្តនឹងការរាំលេងតែម្យ៉ាងទេ តែក៏បានបង្ហាញពីទម្រង់បុរាណយកមកបង្ហាញលើឆាកផងដែរ។ តារាៗនៅក្នុងកម្មវិធីនោះរួមមាន កញ្ញា វ៉ានីឡា កញ្ញា វឿន ជីវ៉ា និង លោក រាជ ប្រាថ្នា តារាចម្រៀង Davidra, អ្នកនាង ឈួន សុវណ្ណឆៃ និង លោក Tom Ream, កញ្ញា ជ្រូកព្រៃ អតីតបេក្ខភាពXfactor កញ្ញា នូឌី, លោក បញ្ញា សិទ្ធិ និង ក្រុមចម្រៀង BS Super Model, កញ្ញា មាស នីតា ដែលល្បីក្រោយ Cover បទ”ផ្លូវណាទៅផ្ទះម៉ែក្មេក,កញ្ញា គង់ ច័ន្ទរដ្ឋា និង ក្រុមចម្រៀង Twin Boy , លោក វង្ស ថាណាន់ តារាចម្រៀង Galaxy , អ្នកនាង ឆ័យលី ដាឡែន, លោក រុន ណាកូ, ក្រុមចម្រៀង SNB , លោក ផាត់ តាភូ, លោក ម៉ាដូណា, កញ្ញា អ៊ុង នីនិច , លោក សុគន្ធ ដេវីត, លោក ធុង ប៉េត្រូ, ក្រុមកំប្លែង យ៉េយ៉េ , កញ្ញា ញឹម ច័ន្ទថន តារាចម្រៀង BN, អតីត Miss Grand ប្រចាំខេត្តសៀមរាប កញ្ញា Beeza , និង តារាៗជាច្រើនរូបទៀត។ កម្មវិធីនោះក៏មានការLive ផ្ទាល់ពីក្រុមហ៊ុន វេហា សម្អាងដោយ ស្រីនីនសម្អាងការ និង ម៉ែថាសម្អាងការ និង ជួយថតរូបដោយក្រុមហ៊ុន Sunrise Wedding និង Pijey Film ផងដែរ ទើបកាន់តែកក្រើក។

LEAVE A REPLY

Please enter your comment!
Please enter your name here