បណ្តាស្រីស្អាតៗ ជាច្រើនរូបបាន មកផ្តុំគ្នា ហើយមកតតាំងដណ្តើម មកុដគ្នា ក្នុងការប្រកួត បវរកញ្ញា ចក្រវាឡ២០២២ របស់កម្ពុជា ឆ្នាំថ្មីនេះ។ បណ្តាអ្នកតាមដាន ខ្លះដឹងថា អ្នកមកប្រកួតដែលជាស្រីស្អាតៗ សុទ្ឋតែជាអ្នកមានបទពិសោធន៍ និងឆ្អិនជាមួយ ការប្រឡង កន្លងមករួចមកហើយ។ ដូចនេះវេទិកា ខាងលើនឹងផ្ទុះ ដោយភាពទាក់ទាញខ្លាំងមិនធម្មតាឡើយ។

ទាំងអស់នេះសុទ្ធតែជា Top favorite របស់អ្នកគាំទ្រចង់ឃើញពួកគាត់នៅលើឆាកបវរកញ្ញាចក្រវាលកម្ពុជា២០២២នេះ ។ លេចឮដំណឹងល្ហៀងៗមកថាឆ្នាំនេះមានបេក្ខភាព come back មកវិញច្រើនគួរសមដឹងតែផ្អើលហើយឆ្នាំនេះ ភាគច្រើនសុទ្ធតែអ្នកធ្លាប់មានបទពិសោធន៍ទាំងក្នុងស្រុក និងលើឆាកអន្តរជាតិ។ តើមានបេក្ខភាពណាខ្លះនឹងក្លាយជាបេក្ខភាពផ្លូវការ?តើបេក្ខភាពមួយរូបណាជា Top favorite របស់អ្នក?

MissUniverseCambodia2022 ក៍ជាកម្មវិធីមួយ ប្រកបដោយភាពទាក់ទាញ មិនអន់ឡើយឈលើ ការតាមដានខ្ពស់ ពីសំណាក់អ្នកទស្សនា។ រីឯការប្រកួតក៍ឃើញថា មានការចូលរួមច្រើន ពីនារីៗ រូបស្អាត ពូកែ ប្រកបដោយភាពជឿជាក់។ វាកាន់តែពិបាកបន្តិចហើយ ដោយសារតែមកអ្នក ប្រឡងល្អៗពេកទើបធ្វើអោយ អ្នកដាក់ពិន្ទុ រិតតែពិបាក កាត់សេចក្តី។ យ៉ាងណាគេនៅតែ ជឿថា គណៈកម្មាការនិងរើសបាន នារីវ័យឆ្លាត ពិតប្រាកដ ក្នុងការពាក់មកុដ ដើម្បីតំណាងកម្ពុជា ឆ្ពោះទៅកាន់ឆាកអន្តរជាតិបន្តទៀត។

LEAVE A REPLY

Please enter your comment!
Please enter your name here