ដាំ សុភ័ក្រសុិនឌី ក្តោបឱកាសចាប់ជំនាញពិធីការិនី ក្រោយក្លាយជាបវរកញ្ញា ភពផែនដី

0

បវរកញ្ញា ភពផែនដីកម្ពុជា ដែលមានរូបសម្រស់ស្រស់សោភា នាង ដាំ សុភក្រ័សុិនឌីបាន ធ្វើអោយគេចាប់អារម្មណ៍ ជាថ្មីម្តងទៀតតាមរយៈតូនាទីជាពិធីការិនី ប្រកបដោយការព្យាយាម។ កញ្ញា បានបង្វឹកខ្លួនធ្វើការងារជា ពិធីការិនីបន្តបន្ទាប់។អ្វីដែលពិសេស ស្ទីលនិយាយ និងការលើកដាក់សំឡេងរបស់នាង មើលនិងស្តាប់ទៅទទួលយកបាន ហើយបណ្តុះបន្តរិតតែល្អ។

យ៉ាងណាមិញគេ បានឃើញហើយស្នាដៃមួយចំនួន ក្នុងនាមជាពិធីការិនី របស់ ដាំ សុភក្រ័សុិនឌី ដែលបានច្បាមកន្លងមក។ ថ្មីៗនេះ សុិនឌី បានលេចមុខក្នុងការប្រគំតន្ត្រីផ្សាយបន្តផ្ទាល់ ក្នុងតួនាទី ពិធីការិនី នាខេត្តសៀមរាប។នាងបាន បង្ហាញនូវរូបសម្រស់ យ៉ាងស្រស់ស្អាត តុបតែងខ្លួនទាក់ទាញ។ ប្រហែលជាមើលទៅនាង អាចកាន់ការងារ បែបនិយាយនេះបាន ហើយមានបទពិសោធន៍ខ្លះពីមុនមកទើប ខាងអ្នករៀបចំមើលឃើញហើយ ចាត់ការងារអោយសាកល្បងដើម្បី តាមដានវាយតម្លៃ។

សុិនឌីលើកឡើងថា នាងខ្ញុំជាបរវកញ្ញាភពផែនដីតំណាងអោយប្រទេសកម្ពុជា ២០២១/២០២២ នាងខ្ញុំមានមោទនភាពណាស់ដែលមានឪកាសគ្រងម្កុដមួយនេះ ដើម្បីនាំកម្ពុជាឆ្ពោះទៅមុខ ។អរគុណសំរាប់ពុកម៉ែបងប្អូន និងអ្នកគ្រប់គ្នាដែលតែងតែស្រលាញ់ គាំទ្រ និងចែករំលែកចំណេះដឹងដល់នាងខ្ញុំ ។ អរគុណម៉ាក់ ប៉ាដែលជាកម្លាំងចិត្ត និងម្ចាស់ sponsored ធំបំផុត ។ ចំនែកការងារថ្មីនេះ នាងនឹងព្យាយាមបំពេញ តួនាទីអោយបានល្អប្រសើរ និងស្វែងយល់ពីរៀមច្បងអោយបានច្រើនទៀត ដើម្បីបង្កើនស្នាដៃ។

LEAVE A REPLY

Please enter your comment!
Please enter your name here