ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្ងៃទី២ ពេជ្រ សោភា បានបង្ហាញមុខក្នុងកម្មវិធីប្រគំតន្ត្រីធំមួយ នៅមុខ ព្រះអង្គចេកព្រះអង្គចម ក្រុងសៀមរាប។ អ្នកនាងក៍បានបង្ហាញវត្តមាន ពន្លកសិល្បៈ អតីតបេក្ខភាពប្រឡង ឈាន ជាលឿយ ច្រៀងរាំជាមួយគ្នាក្នុងបទចម្រៀងរបស់ខ្លួន។ ការលេចវត្តមានព្រមគ្នានេះ ធ្វើអោយហ្វេនៗ រំពឹងគិតខ្លះថា សោភា អាចនិងមានដៃគូថ្មៅក្នុងអាជីពចម្រៀងជាមួយប្រុសក្មេងម្នាក់នេះមិនខាន។
អាចជារឿងមួយល្អ របស់ជាលឿយ ប្រសិនបើ ពេជ្រ សោភា ព្រមទទួលជាដៃគូថ្មី មែននោះដឹងតែ បានល្បីឈ្មោះ កប់ស៊េរីមិនខាន។ មហាជនសុទ្ធតែដឹងថា ពេជ្រ សោភា មានសមត្ថភាពល្អក្នុងការតាក់តែងចម្រផង អោយអ្នកស្តាប់ទទួលស្គាល់រួចមកហើយ។ ម្យ៉ាងក្នុងពេល ដែលជាលឿយ នៅប្រឡង ពេជ្រ សោភា ឧស្សាហ៍លើកសរសើរ ជាលឿយដែល ច្រើននិយាយថា សមសួន ជាអ្នកសិល្បៈ មានអត្តចរិកល្អ ប្រសិនបើ យកមកបណ្តុះ ពិតជាល្អ។
គួរបញ្ជាក់ថា ឈាន ជាលឿយ ជាអតីត បេក្ខភាព Beat the Best ដែលជាជើងខ្លាំងម្នាក់ក្នុងចំណោមជើងខ្លាំង ជាច្រើនទៀត។ ជាលឿយ មានអាយុក្មេងជាងគេ មែនតែមានឱកាស ជាប់ពីវគ្គដំបូងៗ រហូតចូលដល់ ជុំចុងក្រោយ ជុំដណ្តើមពានសល់តែ៣នាក់ចុងក្រោយទៀតផង។ អ្នកគាំទ្រជាលឿយ សោកស្តាយ ដែលអាយឌល របស់ខ្លួន មិនបានពាន ហើយក៍រំពឹងថាអ្នកជំនាញ ចម្រៀង មិនបោះបង់គ្រាប់ពូជនេះឡើយ។

LEAVE A REPLY

Please enter your comment!
Please enter your name here