តារាសិល្បៈជាច្រើនរូបត្រៀមខ្លួនអង្រួន ព្រឹត្តិការណ៍ Pool Party របស់Impusle Phnom Penhនៅថ្ងៃខាងមុខនេះ

0

នៅចុងខែមេសានេះ អុីមផុសភ្នំពេញ​ នឹងបង្ហាញនូវកម្មវិធីថ្មីប្លែកមួយទៀតហើយ គឺកម្មវិធីជប់លាងក្នុងអាងហែលទឹក ឬ Pool Party ដោយកម្មវិធីនេះ នឹងមានតារាៗចូលរួមជាច្រេីនដួង។ ព្រឹត្តិការណ៍នេះ ត្រូវបានធ្វើឡើងក្នុងគោលបំណងទប់ស្កាប់ការរីករាលដាលមេរោគអេដស៍ក្នុងចំណោមបុរសស្រលាញ់បុរស​ និងបញ្ហាសុខភាពផ្លូវ​ភេទ ជាពិសេសគឺការលុបបំបាត់ការរេីសអេីង​ ចំពោះក្រុម​LGBTQI ។ តាមការបញ្ជាក់ កម្មវិធី Pool Party នេះ រួមមានការរាំច្រៀង ការបង្ហាញម៉ូដ និង ការសម្ដែង Show ជាដើម ដោយការសម្ដែងសិល្បៈទាំងនេះ សុទ្ធតែចូលរួមដោយតារាល្បីៗ។ តារាសិល្បៈដែលនឹងចូលរួមក្នុងកម្មវិធីនេះរួមមាន ក្រុមសម្ដែងយក្សផ្លោះ​ដែលរួមមានកញ្ញា យ៉េយ៉េ, ផេនខេក, ស៊ីងស៊ីង , ធុងប៉េត្រូ​, វីជេអាឡាស្កូ​, កញ្ញា​ជ្រូកព្រៃ​, លោករ៉េត​ បូរ៉ា​, ​កញ្ញា​ ណូឌី​, កញ្ញា​ អ៊ុក ដារ៉េត​, លោក​ រុន​ ណាកូ​, លោក​ សន​ សុវណ្ណរ៉ា​, លោក​ អៀម​ សុខា​, លោក​ រាជ​ សុវណ្ណ​, លោក ឃុត​ សីហា​, លោក​ គង់​ ប៊ុនថន​, និង សិល្បករជាច្រើនរូបនោះ។ ក្នុងនោះ ក៏មានតារាបង្ហាញម៉ូដ​ល្បីៗ​ ព្រមទាំងសមាជិក​ គ្រួសារតារាកម្ពុជាជាច្រើនរូបផងដែរ​។ កម្មវិធីនេះ នឹងប្រារព្ធធ្វើឡើង នៅថ្ងៃទី30.04.2022 ចាប់ពីវេលាម៉ោង​ 6:00 ដល់ម៉ោង 9:30 យប់​ នៅបរិវេនណអាងហែលទឹក Birdcage Boutique ក្រោយក្រុមហ៊ុនសែលខាត។ កម្មវិធី​នេះរៀបចំដោយ​ SNB Event Planner ក្រោមការឧបត្ថមកម្មវិធីដោយ​ អង្កការ​ AHF Cambodia , Impusle Group។ ក្នុងនោះ ក៏មានការសហការ​ណ៍ដោយ​ បណ្តាញចតុមុខ​, Birdcage Boutique, Good Friend Clinic, Moment Plus Studio , សារព័ត៌មាន​ផ្ទះតារា​, គ្រួសារតារាកម្ពុជា​។​ សូមបញ្ជាក់​ គឺមានការធ្វេីតេស៍ឈាមដោយ​ ឥតគិតថ្លៃ​ ផងដែរ។


LEAVE A REPLY

Please enter your comment!
Please enter your name here