សឿ សុធារ៉ា ត្រឡប់មកលើកនេះមិនមែនដើម្បីសម្ដែងតែម្យ៉ាង

0


ខណៈដែលអ្នកនាង សឿ សុធារ៉ា បានបង្ហាញខ្លួននៅក្នុងសកម្មភាពថតសម្អាងការនោះ មានការលើកឡើងជាច្រើនថាអ្នកនាងនឹងចូលមកប្រកួតប្រជែងក្នុងអាជីពជាតារាសម្ដែងសារជាថ្មី ខណៈដែលគេជឿថាការត្រឡប់មកលើកនេះក៏ពិបាកធ្វើឱ្យអ្នកនាងមានការប្រកួតប្រជែង។ យ៉ាងណាមិញតារាស្រីរូបនេះធ្លាប់បានអះអាងថាការវិលត្រឡប់របស់អ្នកនាងលើកនេះ គឺដោយសារតែដើម្បីកុំអោយមហាជនភ្លេចមុខចោលតែប៉ុណ្ណោះ។

អ្នកនាងត្រូវបានគេដឹងថាកំពុងសំម្ងំថែសម្រស់ និង បង្កើតទំនាក់ទំនងជាមួយផលិតករជាច្រើន មុនពេលបង្ហាញខ្លួននេះ ដោយការត្រលប់មកវិញរបស់នាង មិនមែនដើម្បីតែសម្ដែងតែមួយមុខទេ ប៉ុន្តែក៏ដើម្បីស្ទាបស្ទង់ទីផ្សារថានាងតើគួរធ្វើអ្វីនៅក្នុងសិល្បៈ ដើម្បីពង្រីកប្រជាប្រិយភាពផងដែរ ខណៈដែលក្នុងនោះ គម្រោងដើម្បីបើកជំនួញថ្មីមួយ ក្នុងពេលខាងមុខ ក៏អាចនឹងកើតមាន។ យ៉ាងណាមិញអ្នកនាងថា ខ្លួនប្រកាសទទួលយកការងារនៅក្នុងសិល្បៈគ្រប់ផ្នែកនៅក្នុងពេលនេះ ដោយមិនមែនគ្រាន់តែទទួលថតសម្អាងមួយទេ តែក៏ទទួលថតភាពយន្តអោយបានសស្រាក់សស្រាំផងដែរ។

សឿ សុធារ៉ា បានបន្តថាការងារថតរឿងដែលនាងគ្រោងនឹងទទួល គឺនឹងសម្ដែងគ្រប់ទម្រង់ ហើយការត្រលប់មកវិញលើកនេះ គឺគម្រោងចង់អោយមានទំនាក់ទំនងអោយស្និទ្ធិឡើងវិញជាពិសេសជាមួយក្រុមផលិតករ និង អ្នកសិល្បៈ ដែលអ្នកនាងយល់ថាគេចាប់ផ្ដើមភ្លេចអ្នកនាងអស់មួយខ្យល់ធំនោះ។ យ៉ាងណាមិញ នៅមិនទាន់មានការរំពឹងថា តើជំហានមួយនេះរបស់អ្នកនាង នឹងជោគជ័យ ឬ យ៉ាងណាឡើយ។

LEAVE A REPLY

Please enter your comment!
Please enter your name here