មហាជន និង ហ្វេនៗសូមអោយមានការផ្លាស់ប្តូរស្ទាយផាត់មុខរបស់ Miss Supranational

0

កញ្ញា អុិន លក្ខិណា ស្រីស្អាត និងជា ម្ចាស់ មកុដ Miss Supranational កម្ពុជា ដែលត្រៀមខ្លួន ដើរកាវ់រាងនៅ លលឆាក អន្តរជាតិខាងមុខ បានរងការរិះគន់ លើស្ទីលផាត់មុខ។ វាមិនស្អាតទេ! ថៃ​ វៀតណាម​ ភីលីពីន​ គេ​មាន​ប្រតិកម្ម​ជាមួយរូបថតរបស់នាងខ្លាំងណាស់​ នាងស្អាត​ នាងគួរតែ​មាន​ភាព​ជា​ម្ចាស់ក្សត្រី​សម្រស់ដ៏ល្អ​ តែមិនមែនបែបនេះទេ​ នេះប្រៀបដូចជា​សម្លាប់នាងមុនពេលនាងចេញទៅប្រកួត​! គួរតែផ្តល់អោយនាងនូវភាព​ជា​ម្ចាស់ក្សត្រី​ដ៏ស្អាតបំផុត​ ការពិតខ្ញុំមិនចង់និយាយអីច្រេីនទេ​ តែខ្ញុំត្រូវតែនិយាយ​ ព្រោះនាងគឺជា​តំណាង​កម្ពុជា​មួយ​ នាងគួរតែ​ទទួលបាននូវភាព​ល្អជាងនេះ​! ។

នាងកញ្ញា អុិន លក្ខិណា ដែលនៅវ័យក្មេងជាងគេវ័យក្បែរ២០ឆ្នាំ មែនតែសន្ទុះចិត្តឡើងឆាករបស់នាង គឺមិនចេះខ្លាចគេឡើយ។ នាងរមែងដាក់អារម្មណ៍លើការងារ ហើយមិនដែលធ្វើអោយ ខ្ជីខ្ជាឡើយ។ ភាពក្លាហាន មិនតក់ស្លុតជាមួយឧបសគ្គនេះហើយរុញអោយ លក្ខិណាក្លាយជាម្ចាស់មកុដ តំណាងកម្ពុជា។ នាងក៍ជាបេក្ខភាព ធ្លាប់ប្រឡងតាមបណ្តាកម្មវិធីច្រើន ទើបនាងយល់ច្បាស់ពីការឡើងឆាក។

កញ្ញាវ័យឆ្លាតរាងខ្ពស់ ស្តើងស្រអែមស្រស់គឺ កញ្ញា អុិន លក្ខិណា ហើយក៍ត្រៀមខ្លួនជាស្រេចដើម្បៅហោះទៅកាន់ឆាកអន្តរជាតិ។ ថ្មីៗនេះ ប្រទេសប៉ូឡូញ ដែលជាម្ចាស់ផ្ទះ ស្រាប់តែចេញសាផ្តោតការប្រកួតនោះ ចូលន័យ លើកទឹកចិត្តអ៊ុយក្រែន ដោយប្រកាសអោយ នារីមកប្រកួតតាមប្រទេសនីមួយៗ ត្រូវយល់អំពីប្រធានបទដែលបានដាក់ចេញនេះ។ ប្រធានបទនេះបានចោទឡើង បណ្តើរៗហើយព្រោះប្រទេសខ្លះ មិមចង់លូកលាន់ចូលជ្រៅ រវាងការប៉ះទង្គិចគ្នា រវាងរ៉ូស្សុី និង អ៊ុយក្រែន។

LEAVE A REPLY

Please enter your comment!
Please enter your name here