រឿន ណាត Miss Universe Cambodia 2018 មួយរូបណាក៏នៅតែស្អាត

0

មិនចាញ់សិស្សប្អូនជំនាន់ក្រោយឡេីយសម្រស់ របស់អតីត បវរកញ្ញាចក្រវាឡ កម្ពុជា រឿន ណាត នៅតែខ្ញង់មើលហើយ ទាក់ចិត្តណាស់។ នាងរិតតែស្អាតជាងមុន ហើយពិតជារក្សារាងបានល្អ សមជាបវរកញ្ញា។ ចាប់តាំងពីលេចធ្លោ ជាមួយសិល្បៈមក ឃើញថារឿន ណាត រវល់បែបណានៅតែមិនភ្លេចមើលថែទាំរូបរាង។

រឿន ណាត បានធ្លាប់ និយាយទៅកាន់ហ្វេនៗ និងមិត្តនារីៗ ដែលស្រឡាញ់ខាងវិស័យបវរកញ្ញា ថា ចូរដាក់ចិត្តដាក់កាយ អោយបានល្អបើ ស្រឡាញ់ អ្វីមួយ ។ ត្រូវយកឈ្នះអោយបាន អ្វីដែលយើងខំ ទោះលទ្ឋផលបែបណា ក៍យើងសប្បាយចិត្ត។ បើស្រឡាញ់ផ្នែក បវរកញ្ញាណាមួយ ត្រូវចេះសិក្សា ស្វែងយល់អោយច្រើន ថាទាក់ទងកម្មវិធីប្រកួត គេចង់បានអ្វី។ ដូចនាង មុនប្រកួត ក៍បានតាមដានប្រវត្តិ កម្មវិធីច្រើន ទើបមានទុនហើយធ្វើបាន រហូតក្លាយជាម្ចាស់មកុដ។

តាំងពីល្បីឈ្មោះមក រឿន ណាតទទួល បានការងារច្រើន ទាំងថតសំអាងការ ស្បតនានា និងខ្សែភាពយន្ត។ នាងបានគ្រងងារ ជាតួឯកភាពយន្ត បាន១រឿងអោយ ស្ថានីយ៍ទូរទស្សន៍មួយ។ ពេលកំពុងល្បីស្រាប់តែជំពប់ស្នេហ៍ជាមួយ កម្លោះតួសម្តែងម្នាក់រាងសង្ហា។ មួយប្រាវផ្តើមស្នេហ៍ រឿន ណាត ជឿជាក់ណាស់ថាស្នេហា នាងបន្តរឹងមាំ។ ប៉ុន្តែ ចុងក្រោយនេះ ស្រាប់តែលេចឭថា នាងបានបែកបាក់ស្នេហា ភ្លើងចម្បើងបាត់ទៅហើយ ដោយម្នាក់ សម្រេចងាកមក រាប់អានជាមិត្តភាពធម្មតាវិញ។ រឿន ណាត មិនទាន់គិតគូរឿង ស្នេហាទៀតទេក្រៅពីគិតតែការងារ ដែលកាក់កបរាល់ថ្ងៃ។

LEAVE A REPLY

Please enter your comment!
Please enter your name here