កាលពីថ្ងៃទី២ ខែឧសភា ឆ្នាំ២០២២ មុននេះ លោក នរាជ ដែលគេស្គាល់ថាជាអ្នកឯកទេសផាត់មុខស្រទាន់បែបស៊ិចស៊ី និង អ្នកនាង មុី សាន្ត បានធ្វើពិធីបើកសម្ភោធនូវហាង សាឡន និង ស្បា ដែលមានយីហោងឈ្មោះ Moon light beauty and Spa យ៉ាងអធឹកអធម ដែលមានទីតាំងនៅលើបណ្តោយផ្លូវភ្លោះអូឫស្សី ទល់មុខស្ថានទូតអាឡឺម៉ង ។

ហាងSpa&Salone ដែលជាហាងទ្រង់ទ្រាយធំមួយនេះ លោក នរាជ បានចូលហ៊ុនគ្នាចំនួន៣នាក់ ដោយបង្កើតហាងមួយនេះបានជារូបរាង ហើយចំណុចពិសេសនៅក្នុងហាងនេះមានសោភ័ណ្ឌ និង សេវាកម្មច្រើន។ នៅក្នុងកម្មវីធីសម្ភោធនោះផងដែរ គេឃើញមានអ្នកជំនួញ តារាអនឡាញ តារាសិល្បៈល្បីៗ និង បវរកញ្ញជាច្រើនចូលរួម រួមមាន: តារាច្រៀងកញ្ញា វ៉ាន នីឡា កញ្ញា សំណាង អេលីណា កញ្ញា វ៉ាន ប៊ី Miss Queen Cambodia 2021 -2022 បេក្ខភាព Miss Universe Cambodia 2021-2022មួយចំនួនផងដែរ។

នៅក្នុងផងដែរលោក នរាជ និង អ្នកនាង ម៉ីសាន បានមានប្រសាសន៍ថាមុនពេលលោក និង អ្នកនាង សម្រេចចិត្តបើកហាងដ៏ធំមួយនេះ ពីមុនគឺអ្នកទាំងពីរ ក៏ធ្លាប់ធ្វើជាកូនជាងអោយគេផងដែរ ដែលគេមិនសូវអោយតម្លៃលើស្នាដៃប៉ុន្មានឡើយ តែដោយសារតែហេតុតែស្រលាញ់នូវជំនាញមួយនេះទើបអ្នកទាំងពីរទទួលបានជោគជ័យ។ ដោយឡែក លោកនរាជ គឺពោរពេញដោយមានការតស៊ូ ស្វែងយល់ពីជំនាញមួយនេះអោយច្បាស់ រហូតដល់ឈានទៅរៀនជំនាញមួយនេះនៅប្រទេសថៃបានសញ្ញាបត្រជាអ្នកឯកទេសផ្នែកផាត់មុខ។


LEAVE A REPLY

Please enter your comment!
Please enter your name here