កាលពីវេលាម៉ោងជិត១០យប់ នៅថ្ងៃទី៨ សីហា ឆ្នាំ២០២០ មុននេះ តារាសម្ដែងអ្នកនាង យីវ ម៉ូលីកា ដែលត្រូវគេស្គាល់គឺជាតួអង្គក្នុងរឿង “មន្តស្នេហ៍នាងដារីយ៉ា” របស់ផលិតកម្មក្លាស៊ិកបានគ្រោះថ្នាក់ចរាចរណ៍ ចូលឡានកុងតឺណឺ ប៊ិះនឹងគ្រោះថ្នាក់ដល់ជីវិត។ អ្នកនាងបានទាំងចាត់ទុកថា ខ្លួនបានរស់ជីវិត ព្រោះតែទឹកដោះម្ដាយថ្លៃនោះផង។

អ្នកនាង យីវ ម៉ូលីកា បានប្រាប់មុននេះ ក្រោយការសង្គ្រោះចេញពីរថយន្តថា ដោយសារតែរថយន្តអ្នកនាងបើកលឿន ហើយស្រាប់តែមានម៉ូតូដឹកគ្នាប្ដីប្រពន្ធ និង កូនតូចមួយ ជិះចូលមកក្នុងទ្រូងផ្លូវ ហើយអ្នកនាងដឹងថាបើមិនគេចគឺពិតជាខោកម៉ូតូ ឬ អាចបុកម៉ូតូតែម្ដង បណ្ដាលអោយប្ដីប្រពន្ធ និង កូនតូចនោះមានគ្រោះថ្នាក់ ទើបអ្នកនាងសម្រេចចិត្តងាកចង្កូតទៅខាងម្ដាង ហើយបណ្ដាលអោយរថយន្តចូលក្រោមកងឡានកុងតឺណឺតែម្ដង ដោយអ្នកនាងស្មានអ្នកនាងមិនរស់នោះទេ។ យ៉ាងណាមិញក្នុងពេលរេទៅចូលក្រោមឡានកុងតឺណឺ អ្នកនាងបានតាំងជំហរទាញចង្កូតរថយន្តចេញផុតពីកង់ឡានមកវិញទើបធ្វើអោយអ្នកនាងគេចផុតពីគ្រោះដល់ជីវិតនោះ។ អ្នកនាងថា រថយន្តអ្នកនាងត្រូវបានអូសប៉ុន្មសនម៉ែត្រក្រោមតុងតឺណឺឡានធំ ហើយបើរង់ចាំតែបន្ដិចទៀត គឺរថយន្តនឹងអាវកំប៊ិត ហើយត្រូវកង់ទាំងដប់របស់កុងតឺណឺកិនពីលើតែម្ដង។ អ្នកនាងថាក្នុងពេលស្លន់ខ្លាំង អ្នកនាងបួងចង្កួតមួយអស់ដៃអោយឡានចេញផុតពីក្រោមកុងតឺណឺដែលកំពុងបើកលឿន ហើយដោយសារគុណបុណ្យទឹកដោះម្ដាយថ្លៃនោះហើយ ដែលរថយន្តអ្នកនាងត្រូវបានបួងចេញផុតពីកង់ទាំងដប់របស់កុងតឺណឺ ហើយរថយន្តត្រូវបែកកង់ និងអស់ល្បឿន នៅកណ្ដាលផ្លូវ បណ្ដាលអោយអ្នកបុកទ្រូងពេញទំហឹង មិនទាន់ដឹងថាតើគ្រាំ ឬ យ៉ាងណា។ អ្នកនាងថារថយន្តខូចមួយចំហៀងធ្ងន់ធ្ងរ ហើយអ្នកនាងបើទោះជាមិនអី ក៏នៅភ័យ និងតក់ស្លុតណាស់ដែរ។ ហេតុការណ៍ដែលបានកើតឡើងនោះ គឺនៅម្ដុំភោជនីយដ្ឋានផ្កាព្រៃនៅលើផ្លូវពីផ្លូវពីសាលាមុំ ភ្នំពេញថ្មី ទៅវត្តក្រាំងធ្នុង ខណៈដែលក្នុងពេលនោះ គឺមានរថយន្តធំកុងតឺណឺឆ្លងកាត់ច្រើន។

គួរបញ្ជាក់ផងដែរ អ្នកនាង យីវ ម៉ូលីកា គឺជាតារាសម្ដែងមួយរូប ដែលក្រៅពីជាម្ចាស់ហាងអ៊ុតសក់មួយកន្លែង អ្នកនាងក៏ជាអ្នកលក់អនឡាញមួយរូបផងដែរ។ ក្នុងមួយរយៈចុងក្រោយនេះ គេកត់សម្គាល់ថាអ្នកនាងច្រើនបង្ហោះសារពិបាកចិត្តប្លែកៗ ស្របពេលដែលអ្នកនាងក៏មិនសូវបង្ហាញភាពនូវផ្អែមល្ហែមជាមួយស្វាមី ដែលត្រូវបានគេស្គាល់ថាគឺជាមន្ត្រីនៅសាលាខណ្ឌពោធិសែនជ័យ ដែលជាកូនចៅជំនិត របស់លោក អភិបាលខណ្ឌដូចមុន។ អ្នកតាមដានជីវិតឯកជនរបស់អ្នកនាងយល់ថាអ្នកនាងពិតជាយីអ៊ុតធ្លាក់ចុះ ទើបនៅសុខៗស្រាប់តែមកជួបរឿងប៊ិះគ្រោះថ្នាក់ដល់ជីវិតនាពេលនេះទៀត។ យ៉ាងណាមិញ គេចាត់ទុកថា នេះជាគ្រោះចម្លងគ្រោះ ខណៈដែលអ្នកនាងប្រាប់ថា ក្រោយគ្រោះបង់ខាតនេះ ទំនងជាផុតគ្រោះភ័យហើយ។

LEAVE A REPLY

Please enter your comment!
Please enter your name here