ពិតជាមិនធម្មតាមែន! ក្រុមហ៊ុនសម្រស់ធម្មជាតិលេងសុទ្ធតែម៉ៅយន្តហោះដឹកអតិថិជនដើរលេងនៅទឹកដីអង្គរ

0

ភ្នំពេញ៖ វ៉ាវ! ពិតជាកម្រមានមែន ស្រីអូនសម្រស់ធម្មជាតិនិងស្វាមី ម៉ៅផ្តាច់យន្តហោះដឹកអតិថិជនទៅដើរលេងនៅទឹកដីអង្គរ ដោយរ៉ាប់រងមួយសព្វតែម្តង មិនថាការហូបចុក ការស្នាក់នៅសណ្ឋាគារលំដាប់ផ្កាយប្រាំ មានទាំងក្រុមការងារចាំជូនអតិថិជនទៅទស្សនាតំបន់កំសាន្តពិសេសៗដូចជា ប្រាសាទអង្គរវត្ត ប្រាសាទអង្គរតូច ប្រាសាទបាយ័ន ប្រាសាទប្រែរូប ឬ ប្រាសាទបាពួន ភ្នំគូលែន និងប្រាសាទបន្ទាយស្រី និងកន្លែងជាច្រើនថែមទៀតផង។ ក្នុងនោះផងដែរ សូម្បីតែស្រីអូន និងស្វាមីផ្ទាល់ក៏ចូលរួមនៅក្នុងដំណើរកំសាន្តមួយនេះជាមួយអតិថិជនផងដែរ ដើម្បីជាទីកក់ក្តៅ និងមើលថែអតិថិជនអោយបានដិតដល់ក្នុងអំឡុងពេលធ្វើដំណើររហូតដល់ពេលត្រឡប់មកវិញ។

ក្នុងនោះឃើញថាក្រៅពីការដើរលេងកំសាន្តតាមប្រាង្គប្រាសាទនានា ក្រុមហ៊ុនសម្រស់ធម្មជាតិក៏បានរៀបចំនូវការវប្រគំតន្រ្តី, ការសម្តែងឈុតឆាកកំប្លែងដោយក្រុមនាយពាក់មី, ការបង្ហាញរបាំអប្សរា, របាំក្ងោក, ការសម្តែងឈុតពិសេស(ផ្លយសួយ) និង ការច្រៀងលេងរាំលេងកំសាន្តផងដែរ ដែលប្រព្រឹត្តិទៅនៅក្នុងសណ្ឋាគារដែលអតិថិជនស្នាក់នៅផ្ទាល់តែម្តង។

គួរបញ្ជាក់ផងដែរថា ការធ្វើដំណើរកំសាន្តមួយនេះគឺជ្រើសរើសយកអតិថិជនណាដែលមានអាយុចាប់ពី៥០ឆ្នាំ ដល់៧០ឆ្នាំ ចំនួន១៦០នាក់ ដែលបានប្រើផលិតផលរបស់ក្រុមហ៊ុនសម្រស់ធម្មជាតិហើយបានជាពីជម្ងឺធ្ងន់ធ្ងរ និងមិនធ្លាប់ធ្វើដំណើរតាមយន្តហោះពីមុនមក ដើម្បីអោយពួកគាត់ទទួលបាននូវអារម្មណ៍ ក៏ដូចជាបទពិសោធន៍ថ្មីមួយទៀត។

ហើយទោះបីជាការធ្វើដំណើរកំសាន្តមួយនេះត្រូវចំណាយថវិការច្រើនយ៉ាងណាក្តី ស្រីអូន និងស្វាមីហាក់ធ្វើវាដោយពេញចិត្តពេញថ្លើមតែម្តង ហើយក្នុងនោះក៏ទទួលបានមតិសរសើរមិនដាច់ពីមាត់នោះឡើយថា នាយកនិងនាយិការបស់ក្រុមហ៊ុនសម្រស់ធម្មជាតិពិតជាមានទឹកចិត្តកម្រ និងគិតគូរពីអតិថិជនរបស់ខ្លួនពិតមែន៕

LEAVE A REPLY

Please enter your comment!
Please enter your name here