មកដឹងពីខ្សែរជីវិតរបស់ ឈីន រតនៈ ទើបដឹងថានាងតស៊ូរនិងរឹងមាំមិនធម្មតា

0


សឹងមិនគួរឱ្យជឿថាទម្រាំឈានជើងចូលវិស័យសិល្បៈ និងទទួលបានកេរ្តិ៍ឈ្មោះមកទល់សព្វថ្ងៃមានរឿងរ៉ាវជីវិតគ្រួសារនៅខាងក្រោយខ្នងជាច្រើនរបស់តារាចម្រៀង ឈីន រតនៈ ស្ទើតែស្រដៀងគ្នានឹងតារាចម្រៀងល្បីអ្នកនាង ឱក សុគន្ធកញ្ញា ដែលស្ថិតនៅក្នុងស្ថានភាពរស់ក្នុងសម្បុកឥតបារសព្វថ្ងៃ។ ឈីន រតនៈ ហាក់ទទួលនូវអារម្មណ៍ ឯកការណាស់ នៅក្នុងជីវិតគ្រួសារមកទល់នឹងពេលនេះ នាងតស៊ូធ្វើការ រកប្រាក់ ចិញ្ចឹមម្តាយដើម្បីអោយម្តាយកក់ក្តៅក្នុងនាមជានារីមេម៉ាយ ដោយភាពកក់ក្ដៅពីឪពុកស្ទើរតែមិនស្គាល់។

ឈីន រតនៈ បានទម្លាយអោយដឹងថា នាងមានតែម្តាយមើលថែទាំតាំងពីនៅវ័យកុមារភាព ដោយសារតែឪពុករបស់នាង បានបែកបាក់ចេញទៅរស់នៅជាមួយ នារីផ្សេងមានទាំងកូនក្រោយជាគ្រួសារថ្មីផង។ ម្ល៉ោះហើយអម្រែកមួយនេះ ទើបត្រូវធ្លាក់មកលើអ្នកម្តាយជាទីស្រឡាញ់ ជាអ្នកពង្រឹងជំហរមើលថែទាំនាងរហូតធំដឹងក្តី។ រំលឹកពីជីវិត ឪពុកនេះហើយ ទើបធ្វើអោយ ឈីន រតនៈ សង្វេកចិត្តខ្លះនៅ ពេល ដែល ឪពុកនៅរស់រាន តែនាងមិនអាចជួបជុំដូចគេបាន។ មូលហេតុនេះហើយ មានតែនិស្ស័យ មិនមានសំណាង ដូចគេ មានតែពាក្យជូនពរលោកឪពុក អោយមានសេចក្តីសុខ។ ឯរូបនាងមានតែពាក្យថា ស៊ូទ្រាំមើលថែម្តាយ និងបំពេញ បំណងវិញរាល់អ្វីដែលម្តាយចង់បាន។ ការលើកឡើងរបស់នាង បានធ្វើអោយអ្នកគាំទ្រក្ដុកក្ដួលយ៉ាងខ្លាំង ជាមួយនឹងការរៀបរាប់អមដោយទឹកភ្នែករបស់នាង នៅពេលរម្លឹកពីអតីតកាលនេះ។

គួរបញ្ជាក់ផងដែរថា ឈីន រតនៈ គឺជាអតីត បេក្ខនារីប្រឡងចម្រៀង ក្នុងកម្មវិធីល្បីមួយរបស់ ហង្សមាស ដល់វគ្គផ្តាច់ព្រត្រ័។ សំឡេងរបស់នាង ស្រួយក្រឡួចហើយស្រែកបានណាស់។ ក្រោយពេលបង្ហាញភាពខ្លាំងលើការ ប្រឡង រតនៈ ត្រូវបានខាងទូរទស្សន៍ហង្សមាស មិនមើលរំលង ដោយផ្តល់ឱកាសអោយនាង បានឡើងសម្តែងច្រៀងជាប្រចាំ។ មិនថាខនសឺតតាមខេត្តក្រុងនាង បានពង្រីកឈ្មោះរហូតក្លាយជាតារាចម្រៀងលេចធ្លោមួយដួង។

LEAVE A REPLY

Please enter your comment!
Please enter your name here