Anchilee ម្ចាស់មកុដចក្រវាឡ២០២១ថៃ មិនអោយការមើលងាយរបស់មហាជនមកគ្របលើជីវិតរបស់នាងឡើយ

0

នាង អាន់ឆីលី អតីតបវរកញ្ញា ថៃ ២០២១ បានរងនូវការរិះគន់ មិនតិចនោះទេ ដែលគេបានចោលលើភាពធាតុរបស់នាងនៃដងខ្លួន។ កញ្ញា បាន ជំនះគ្រប់រឿងរ៉ាវ ក្រោយពេលឡើងជាម្ចាស់មកុដ។ មកទល់ពេលនេះ អាន់ឆីលី បានញញឹមគ្រប់កាលៈទេសៈ ឆ្ពោះជាមួយភារៈកិច្ចទាំងឡាយ។

មានអាជីពជា កីឡាការិនី ពេលនេះ ទទួលងារជាបវរកញ្ញា អាន់ឆីលី អាចតតាំងជាមួយ ការរិះគន់បាន ទោះជាមានពេលខ្លះពិបាកស៊ូ។ ព្រោះតែភាពធាត់ បែកសាច់នេះហើយ ទើបធ្វើអោយ នាងកំពុងតតាំង ហើយងើបវិញ មិនដេកដួលទៅតាម ការម៉ាក់ងាយ។ នៅទីបំផុត នាងក៏ទទួលបានកិច្ចការជាច្រើនបំពេញតាមគោលដៅស្ទើរតែរើខ្លួនលែងកើត។

ប្រជាជនថៃជាអ្នកនិយមតាមដានការប្រឡងបវរកញ្ញាណាស់ ហើយក៏ភ្ញាក់ផ្អើលបំផុតផងដែរ ពេលដែលឃើញ បវរកញ្ញា ប្រទេសខ្លួនមានមាឌឌាំងទាំងខ្លះ មិនសប្បាយចិត្ត និងខ្លះថា ទេពកោសល្យជំនាញគឺជារឿងសំខាន់។ ដូចនេះមិនគួរមើលតែរូបរាងមួយមុខប៉ុណ្ណោះទេ។

LEAVE A REPLY

Please enter your comment!
Please enter your name here