ព្រះនាងជេនណា ស្លត់ចិត្ត ស្រក់ទឹកនេត្រា ស្រណោះមរណភាព​អ្នកម្នាង​ ឌួង​ ឌីយ៉ាត​

0

អ្នកម្នាង​ ឌួង​ ឌីយ៉ាត​ ទីប្រឹក្សាអមព្រះរាជលេខាធិការដ្ឋានព្រះមហាក្សត្រ​ បានទទួលមរណភាពនាថ្ងៃពុធ ទី១១ ខែឧសភា ឆ្នាំ២០២២នេះ វេលាម៉ោង ១១:៣៩នាទីព្រឹក​ នាមន្ទីរពេទ្យ​មួយក្នុងក្រុងបាងកក​ ប្រទេសថៃ​។​ ដំណឹងដ៏ក្រៀមក្រំនេះចាត់ទុកជាការ ទូលថ្វាយនិងជូនដំណឹង ដល់អ្នកដែលស្រឡាញ់រាប់អានអ្នកម្នាងជ្រាបជាដំណឹង និងចូលរូមកម្មវិធីបុណ្យសព កុំបីខាន។

សូមទូលថ្វាយ​ និងជម្រាប​ជូន​ថា​ ពិធីបុណ្យសព​អ្នកម្នាង​ ឌួង​ ឌីយ៉ាត​ កំពុងតម្កល់ធ្វេីបុណ្យតាមគន្លងព្រះពុទ្ធសាសនា​ នាវត្តបុទុមវតី្ត​ រាជធានីភ្នំពេញ​។ សពអ្នកម្នាង​ និងបូជានៅ៧ព្រឹកថ្ងៃទី១៤​ ខែឧសភា​ ឆ្នាំ​២០២២​នានាបរិវេណវត្តបុទុមវត្តី។ សូមញាតិមិត្តជិតឆ្ងាយ​ដែលស្រឡាញ់រាប់អានអ្នកម្នាង​ និងក្រុមគ្រួសារអញ្ជេីញមកចូលរួមពិធីបុណ្យសពអ្នកម្នាងអោយបានច្រេីនកុះករ។

យ៉ាងណាមិញ គេក៏បាន ឃើញវត្តមាន ព្រះនាងតូចជេន ណាជាសាច់សាលោហិត នាអំឡុងពេល ព្រះសពមកដល់ទីអារាម។ ព្រះនាងទ្រង់ព្រះកន្សែង ពន់ពេកនឹកអាឡោះអាឡ័យ អ្វីដែលធ្លាប់ជួបកាលទ្រង់រស់រាន ទើបពិបាកទប់ចិត្ត ពេលជ្រាបដំណឹង។

LEAVE A REPLY

Please enter your comment!
Please enter your name here