តារាកំប្លែង ឆើតឆាយ លេចមុខក្នុងមុខជំនួញថ្មី

0

ស្ងាត់ពីការងារកំប្លែង និង ការងារសម្ដែងខុសពីមុនក៏ពិតមែន តែតារាកំប្លែង និងជា តារាសម្ដែង កញ្ញា ឆើតឆាយ ចាប់ផ្ដើមមានយីអ៊ុនជាងមុន បន្ទាប់ពីបានចាប់ដៃលក់កាហ្វេសម្រកសុខភាព អោយលោកស្រី ហង្ស សុវណ្ណារី ដែលត្រូវគេស្គាល់ថាគឺជាអគ្គនាយិកាក្រុមហ៊ុនគ្រឿងសម្អាងធំមួយ និង ជាគ្រូបារមីស្នងលោកតាដំបងដែក។ កញ្ញា ត្រូវគេឃើញមានការផ្លាស់ប្ដូរទាំងជីវភាព និង ប្រជាប្រិយភាព ជាពិសេសចាប់ផ្ដើមមានហ្វេនគាំទ្រច្រើនឡើងជាមុន ដែលធ្វើអោយគេមើលឃើញថា នាងមានយីអ៊ុនជាងកាលនៅពឹងតែសិល្បៈសុទ្ធនោះផង។ កញ្ញា កាន់តែទទួលការចាប់អារម្មណ៍ បន្ទាប់ពីបានរៀបរាប់ពីជីវិតតស៊ូ និង សមិទ្ធិផលថ្មីៗ ជាមួយផ្ទះតារា តែម្ដង ដោយឃ្លីបរបស់កញ្ញា ក្រោយពេលមានអ្នកចូលទស្សនាច្រើន ក៏រុញអោយនាងកាន់តែលេចធ្លោ ហើយមុខរបរលក់កាហ្វេសម្រករបស់នាង ក៏កាក់កបខ្លាំង ដែលជួយអោយ ឆើតឆាត រីកមុខជាងមុន។ យ៉ាងណាក៏ដោយតារាកំប្លែងឆើតឆាយ ក៏នៅតែមិនបោះបង់សិល្បៈនោះដែរ គឺនៅតែទទួលឡើងឆាក និង សម្ដែង ដោយគ្រាន់តែនាងនឹងងាកមកគិតគូខ្លាំង ជាមួយនឹងការផ្ដល់ឱកាសពីអ្នកស្នងរូបលោកតាដំបងដែក ដែលជាអ្នកនាំចូលគ្រឿងសម្អាងនេះច្រើនជាង។ នាងក៏ត្រៀមបញ្ចេញបទចម្រៀងបន្តបន្ទាប់ ដើម្បីបង្កើនប្រជាប្រិយភាព ក្នុងពេលអាជីវកម្មលក់កាហ្វេ កាន់តែធ្វើអោយគេស្គាល់នាងច្រើនៃឡើងនោះ។

LEAVE A REPLY

Please enter your comment!
Please enter your name here