ឃើញថាជីវិតគូររបស់ ពេជ្រ សូលិកា និង ស្វាមីតែងតែផ្អែមល្ហែមជាមួយគ្នាតែនាងមិនទាន់គិតដល់រឿងមួយ

0

មកទល់ពេលនេះ ពេជ្រ សុលីកា បានចាប់ឱកាសស្នេហា យ៉ាងកក់ក្តៅហើយ ដោយស្នេហានាងរិតតែទទួលបាន ភាពប្រសើរទ្វេរឡើង។ បើទោះជាយ៉ាងណា សូលីកា នៅមិនទាន់ដាក់គោលដៅយកកូនបន្ថែមឡើយ។ នេះដោយសារតែនាង មមាញឹកក្នុងការងារជារៀងរាល់ថ្ងៃពេក។

តារាចម្រៀងគង់ ស្រីពេជ្រ ហៅពេជ្រ សូលីកា បានធ្វើខួបកំណើតឲ្យកូនប្រុសរបស់ នាង ឈ្មោះហង្ស អ៊ារី វេស្ដេ គម្រប់២ឆ្នាំកាលពីថ្ងៃទី១៦ខែឧសភាឆ្នាំ២០២២ តែភ្ញៀវដែល ចូលរួមគ្នាមានតែអ្នកជិតដិតប៉ុណ្ណោះ។នៅថ្ងៃ ខួប កូនប្រុសនេះស្រីពេជ្រ បង្ហាញទឹកមុខរីក រាយក្រៃ លែងហើយនាងនិងស្វាមីបានតុបតែង ខ្លួនយ៉ាងស្រស់ស្អាត ដើម្បីទទួលមិត្តភក្ដិដែលទៅជូនពរកូននាង។យ៉ាងណាក្រោយមានកូនប្រុស១អាយុ២៤ខែនេះ សូលីកា បែជាស្ងាត់រឿងពពោះ យកកូនស្រីទៅវិញ បើទោះជាកាលពីខែមេសាឆ្នាំ២០២១ នាងធ្លាប់បង្ហាញសញ្ញាមានកូនទី២ ដែល សង្ស័យថាជាកូនស្រីក្ដី តែពេលនេះស្រីពេជ្រ នៅតែច្រៀងរាំតាមឆាកតន្រ្ដីទាំងឡាយដោយគ្មានផ្ទៃពោះនោះទេ។

ពេជ្រ សូលីកា នៅតែបន្តចាប់ដៃគូជាមួយ នីកូហើយពេលនេះ ក៍រួមដៃគូក្នុងកម្មវិធី វាយតម្លៃបេក្ខជនមួយដែលកំពុងប្រឡង។នាងនៅតែស្អាត ហើយតែងខ្លួនម្តងៗនៅតែ បានការសរសើរខ្ពស់ពីហ្វេនៗ។ ឯទឹកដមសំឡេងវិញក៍ ពិរោះហើយចម្រ់ងនាងរមែងមានការពេញនិយម។

LEAVE A REPLY

Please enter your comment!
Please enter your name here