ពីធីការនីជើងចាស់ប្រចាំស្ថានីយ៍ទូរទស្សន៍បាយ័ន អ្នកនាង ស៊ឹម សូលិកា កំពុងធ្វើឲ្យមហាជន និងសិល្បករ-សិល្បការនីក្នុងរង្វង់សិល្បៈមានការភ្ញាក់ផ្អើលជាខ្លាំង ក្រោយបង្ហោះរូបថត ថតជាមួយរថយន្ត Jeep ប្រភេទ Off Road ពណ៌ក្រហមឆ្អិនឆ្អៅ លើគណនីហ្វេសប៊ុកផ្លូវការរបស់អ្នកនាង ដែលតាមដឹងរថយន្តនោះមានតម្លៃច្រើនម៉ឺនដុល្លារអាមេរិក ស្របពេលបុគ្គលក្នុងរង្វង់សិល្បៈជាច្រើនកំពុងត្អួញត្អែលពីការបាត់បង់ប្រាក់ចំនូលព្រោះបញ្ហាកូវីដ១៩។

មហាជន មានការចាប់អារម្មណ៍ នៅពេលឃើញ ពិធីការិនី ជើងចាស់ សុឹម សូលិកា បង្ហាញនូវភាពហុឺហារ សុីវិល័យពីជីវិតឯកជន។ តាំងពីរកបានស្នេហាត្រូវចិត្តមក អ្នកនាងរស់នៅ ក្រោមសភាពមានសេចក្តីសុខ។ លើសពីនេះអ្នកនាង ទើបតែចំណាយប្រាក់ ទិញឡានថ្មីដែលតម្លៃវិញគឺច្រើនពាន់ដុល្លារណាស់។

នេះជាគ្រឿង ប្រើប្រាស់ថ្មីសន្លាងមួយទៀត ដែលអ្នកនាងលើកយកមក អោយគេបានមើលឃើញ។ មុននេះ អ្នកនាងទើបតែទិញ នាឡិកាពេជ្រមួយ អោយលោក អេង រិទ្ឋី ជាកាដូក្តីស្រឡាញ់។ មកទល់ពេល នេះ ទាំងការងារនិង សេចក្តីស្នេហា អ្នកនាង សូលិកា មានពេញដៃអស់ហើយ ដោយអ្នកណាក៏សរសើរពីសំណាង។ មានលុយកាក់ច្រើន បែបណា ក៏អ្នកនាងនៅ មិនចោលសិល្បៈ ដែលស្រឡាញ់។ អ្នកនាង នៅតែសម្រេចបំណងមួយទៀត គឺពពោះកូនដំបូងកាដូ ដល់ស្វាមីប៉ុណ្ណោះ។

LEAVE A REPLY

Please enter your comment!
Please enter your name here