យក់ ឋិតរដ្ឋា ធ្វើអោយហ្វេនៗគាំទ្រយ៉ាងខ្លាំងបន្ទាប់ពីបង្ហាញខ្លួនជាថ្មី

0

មកទល់ពេលនេះ តារាចម្រៀង ធ្លាប់ឈលើតំណែងជួរមុខ យក់ ឋិតរដ្ឋា នៅតែបន្តការងារបម្រើ លើវិស័យចម្រៀង បើទោះជាពេលនេះ មានរលកក្រោយចេញមកប៉ែងជើងយ៉ាងណា។ យក់ ឋិតរដ្ឋា នៅតែបន្តចេញបទចម្រៀងថ្មីៗបម្រើ លើវិស័យសិល្បៈ។

យ៉ាងណាមិញ ឃើញថាចម្រៀងមួយៗ ដែល រដ្ឋា ចេញនៅលើទីផ្សាេឃើញថា មានការពេញនិយមច្រើននៅលើទីផ្សារ ហើយចាក់ចុំការចង់បានរបស់អ្នកស្តាប់។ យ៉ាងណាមិញអ្នកនាង កំពុងចេញចម្រៀងមួយ បទទៀត ក្រោមចំណងជើងថា «ជំនាញក្បត់» ដោយគេដាក់ ការរំពឹងថា ចម្រៀងមួយថ្មីទៀត ពិតជាទទួលបានការគាំទ្រ ជាបន្ថែម ហើយនិងជួយបន្តប្រជាប្រិយភាពអោយ កាន់តែខ្លាំងដូចមុន។

ដោយសារតែជីវិត ពោរពេញដោយ សុភមង្គល បានរុញអោយ តារាធ្លាប់ចេញរាង ដ៏ស្អាតបែរជាបែកសាច់ ហើយធាត់ជាងមុន។ យ៉ាងណាអ្នកនាង ហាក់មិនគិតចំនុចនេះខ្លាំងឡើយ សំខាន់អោយមានសុខភាពល្អ។ អ្នកនាងនិងខំហាត់ប្រាណសម្រករាងខ្លះ តាមធម្មជាតិ ហើយសង្ឃឹមថាស្រកគីឡូមកវិញតាមគោលដៅចង់បាន។

LEAVE A REPLY

Please enter your comment!
Please enter your name here