ជះភាពសង្ហា របស់បុរសឯក MISTER GRAND CAMBODIA 2022

0

ម្ចាស់ពាន យូ ថនវណ្ណៈ ដែលជាតារាបង្ហាញម៉ូដ តារាសម្តែង និងជាអ្នកបម្រើការងារលើយន្តហោះ បាននឹងត្រៀមខ្លួនតំណាងកម្ពុជាក្នុងការប្រកួត Mister Grand International ក្នុងខែវិច្ជិកាខាងមុខនះ Mister Grand Cambodia.។ លោកក្រោយទទួលបាន ឱកាសក្លាយជាតួឯកឈ្នះការ ប្រកួតនៅក្នុងស្រុកឃើញថា កាន់តែមានប្រជាប្រិយភាពឡើង។

ទឹកមុខញញឹមស្រស់ រាងកាយមាំទាំ រុញអោយ យូ ថនវណ្ណៈ ដែលមានកម្ពស់ដល់ទៅប៉ែតជាង រិតតែទាក់ទាញ។ លោកបានត្រៀមខ្លួនរួចរាល់ហើយ បន្ទាប់ពីបានបង្វឹកខ្លួន អោយកាន់តែច្បាស់ ដើម្បីឆ្ពោះទៅកាន់ដំណើរក្រៅប្រទេស ដែលជាភារៈមួយ មិនអាចធ្វេសប្រហែសបាន ក្នុងមួយជំហ៊ានណាឡើយ។ មានហ្វេនៗច្រើនណាស់ នៅតែបន្តតាមដានលោក ពេលឡើងទៅដល់ស្រុកគេថា តើសុីជាមួយបេក្ខភាពផ្សេងទៀត បានដែរឬអត់។

វិស័យប្រឡង បុរសឯក នារីឯកនៅកម្ពុជា បានក្លាយជាការពេញនិយមមួយគួរអោយ ចាប់អារម្មណ៍។ រាល់កម្មវិធីតែងតែមាន អ្នកមកប្រកួតល្អៗ ក្លាហាន ហើយចេញដោយ ភាពចេះដឹង ដែលជម្រុញអោយ វិស័យរើសយកស្រីស្អាត ប្រុសសង្ហា នៅកម្ពុជាកាន់តែជឿនលឿន ទៅមុខទៀត។


LEAVE A REPLY

Please enter your comment!
Please enter your name here