កាលពីថ្ងៃទី២៧ ឧសភា ឆ្នាំ២០២២ ក្រុម SNB Event Planner និង Impulse Phnom Penh បានទទួលជោគជ័យយ៉ាងខ្លាំង ក្នុងការរៀបចំការប្រគំតន្ត្រី LGBT Pride Day ដែលជាទិវារអបអរដល់អ្នកស្រលាញ់ភេទដូចគ្នា ដែលការបំផុសនេះ ក៏ដើម្បីបំបាត់នូវការរើសអើង ដែលធ្លាប់កើតឡើង។ បើទោះជាមានការរំខានដោយភ្លៀងមួយមេធំ តែកម្មវិធីទាំងមូល នៅតែបញ្ចប់តាមគោលដៅ ហើយប្រកបដោយភាពសប្បាយៗនោះផង ខណៈដែលតារាល្បីៗកុះករក៏បានបង្ហាញខ្លួន។ ក្រោមការរៀបចំឡើងដោយ SNB Event Planner និង ក្រោមការរៀបចំការប្រគំតន្ត្រី ដោយស្ថាបនិកគ្រួសារតារាកម្ពុជា គេកត់សម្គាល់ថាព្រឹត្តិការណ៍នេះ ជោគជ័យមិននឹកស្មាន។

តារាកំប្លែង លោក ម៉ាដូណា​. អ្នកនាង ឆ័យលី ដាឡែន. ម្ចាស់បទអូនលែងប្ដីហើយ លោក រាជ​ ប្រាថ្នា. កញ្ញា យ៉េ​ យ៉េ​ និង ក្រុមកំប្លែង. កញ្ញាសក់សំពោងម៉ាដាមកុល. កញ្ញា ណូឌី អតីត បេក្ខនារី Xfactor។ ក្រុមសម្ដែងសូរ ដែលសុទ្ធតែជាសិល្បករមានឈ្មោះបោះសំលេង
.ក្រុមបង្ហាះម៉ូដអុីមផុសភ្នំពេញ. កញ្ញា អ៊ុក ដារ៉េត លោក MC សុវណ្ណារ៉ា. តារាកំប្លែងនាយ​ ធុងប្រេត្រូ . និងតារាប្រុសស្រីយ៉ាងច្រើនកុះករផ្សេងទៀត ពិតជាធ្វើអោយកម្មវិធីនេះទាក់ទាញអ្នកចូលរួមយ៉ាងខ្លាំង។

តំណាង AHF Cambodia, Impusle Group , CDPO, បណ្តាញចតុមុខ​. ភោជនីយដ្ឋាន​ ផាំ​ ឃីន​កោះពេជ្រ. គ្រួសារតារាកម្ពុជា និង សារព័ត៌មានផ្ទះតារា ក៏មានវត្តមានជាគណអធិបតីនៅក្នុងកម្មវិធីនោះផងដែរ។

LEAVE A REPLY

Please enter your comment!
Please enter your name here