លោក Oliva Kong ដែលត្រូវបានគេស្គាល់ថាគឺជាគ្រូបង្វឹកផ្នែកដើរម៉ូដ និង ជាអ្នកច្នៃម៉ូដសម្លៀកបំពាក់ Fashion ដ៏ល្បីឈ្មោះមួយរូប បានបង្កើតព្រឹត្តិការណ៍ដើរបង្ហាញម៉ូដដ៏ធំបំផុតប្រចាំឆ្នាំ2022 ខណៈកម្មវិធីដ៏ធំមួយនេះប្រជុំទៅដោយតារាបង្ហាញម៉ូដកុមារ ក្មេងវ័យជំទង់ និង ក្រុមអ្នកបង្ហាញម៉ូដយុវវ័យ ខ្មែរ និង បរទេស ល្បីៗជាច្រើនរូប បានបង្ហាញឈុតសម្លៀកបំពាក់មានរហូតទៅដល់ជាង100ឈុត។ នៅក្នុងកម្មវិធីនេះផងដែរក៏មានវត្តមានតារាកិត្តិយស និង តារាម៉ូដែលប្រុសស្រីល្បីៗមកចូលរួមទស្សនាកក្រើកអាងទឹកអូឡាំពិក ដែលកម្មវិធីនេះផងដែរប្រព្រឹត្តឡើងកាលពីល្ងាចថ្ងៃទី 27 ខែ ឧសភា មុននេះ។

ក្រោមពាក្យស្លោក « ជីវិតចុងក្រោយរបស់សត្វសមុទ្រ » លោក Oliva Kong បានបញ្ជាក់ថា កម្មវិធីនេះផងដែរគឺលោករៀបចំធ្វើឡើងជាលើកទី6 ហើយចាត់ទុកថានេះគឺជាលើកទី1ផងដែរដែលលោកសម្រេចនូវបំណងប្រាថ្នាបង្កើតឱ្យមានការដើរបង្ហាញម៉ូដដ៏ធំប្រចាំឆ្នាំ បង្ហាញពីសម្រៀកបំពាក់រហូតដល់ទៅជាង 100 ឈុតដែលសុទ្ធសឹងតែជាស្នាដៃរបស់លោកជាអ្នកធ្វើឡើងដោយពុំមានទទួលបាន Sponsorពីខាងក្រុមហ៊ុនណាមួយឡើយ។ ក្រៅពីការដើរបង្ហាញម៉ូដជុំវិញអាងហែលទឹកមានចម្ងាយជាច្រើនម៉ែត្រប្លែកភ្នែក អ្វីដែលពិសេសបំផុត ឈុតសម្លៀកបំពាក់នីមួយៗគឺរចនាឡើងដោយគំនិតច្នៃប្រឌិតខ្ពស់បំផុត ក្នុងគោលបំណងបំផុសឱ្យមហាជនយល់ច្បាស់ពីការថែរក្សាបរិស្ថាន និង សត្វមួយចំនួនស្ថិតនៅក្រោមបាតសមុទ្រដែលកំពុងត្រៀមនឹងផុតពូជនៅក្នុងស្រុកខ្មែរ និង ឆ្លុះបញ្ចាំងពីការបញ្ឈប់នូវការរើសអើងភេទ រូបរាង និង ព័ណ៌សម្បុរផងដែរ ក្រៅពីការផ្សារភ្ជាប់សិល្បៈ ទៅនឹងការធ្វើលំហាត់ប្រាណហែលទឹកដើម្បីសុខភាព។

ចង់ដឹងលម្អិតពីគោលបំណង ព្រមទាំងសកម្មភាពនៃការបង្ហាញម៉ូដនៅក្នុងកម្មវិធីមានភាពអស្ចារ្យ និង ពិសេសកម្រិតណា សូមទស្សនាវីដេអូលម្អិតខាងក្រោម ពី PhteasdaraTV ដូចតទៅ៖


LEAVE A REPLY

Please enter your comment!
Please enter your name here