ដោយសារតែ យល់ថា ទឹម រដ្ឋា អាក់ខាន សម្តែងរឿងច្រើនខែទើបបានជាមាន ការលើកឡើងបែបនេះ ។ស្របពេលដែលនាង ក៍បានរៀបការ ជាមួយបុរសម្នាក់អាចផ្ញើ វាសនាបានផងនោះរិតតែគិតថា មិនបាច់ចូលសិល្បៈក៍នាងពេលនេះរស់នៅ សុខស្រួល។

ទឹម រដ្ឋា បានចេញមុខបដិសេធចំពោះពាក្យចចាមអារាមដែលបានលើកឡើងថានាងបានបញ្ចប់អាជីពសិល្បះហើយ បន្ទាប់រៀបការមានស្វាមី។ការចេញមុខពីតារាស្រីនេះបានធ្វើឡើង បន្ទាប់ពីមួយរយះចុងក្រោយនេះនាងហាកឃ្លាតឆ្ងាយបន្តិចពីការងារសិល្បះ ក្រោយចូលរោងការ នោះជាហេតុនាំអោយគេគិតថា នាងទំនងជានឹងសម្រេចបញ្ចប់អាជីពសិល្បះ ដោយងាកទៅចាប់នុខរបរថ្មីផ្ទាល់ខ្លួន និងយកពេលមើលថែគ្រួសារ។

មកទល់នាពេលនេះនាងមិនមានបំណងណាមួយបោះបង់ចោលអាជីពសិល្បះត្រឹមនេះឡើយ ដោយសារនៅតែស្រឡាញ់សិល្បះដដែល។
ទឹម រដ្ឋា បានប្រកាសតាមរយះសារដែលបានបង្ហោះតាមហ្វេសប៊ុកថា អ្នកណាខូចមាត់ថាខ្ញុំឈប់ទទួលថត ចេញមុខមក សិល្បះគឺជាជិវិត។ ចាប់តាំងពីចូលរោងការមានស្វាមីមកតារាសម្តែងនាង ទឹក រដ្ឋា ហាក់នៅមិនទាន់បញ្ចេញស្នាដៃថ្មីនៅក្នុងអាជីពសិល្បះរបស់ខ្លួនឡើយ ដោយសារនាងកំពុងជាប់ដៃបើកជំនួញផ្ទាល់ខ្លួន។

LEAVE A REPLY

Please enter your comment!
Please enter your name here