កញ្ញា រឿន ណាត ដែលជាអតីតម្ចាស់ម្កុដ ចក្រវាឡកម្ពុជាឆ្នាំ២០១៨ បានបង្ហាញ នូវអារម្មណ៍តុកសិត ដោយសាររអ៊ូថា គ្មានគូដូចបវរកញ្ញាផ្សេងៗសោះ។ប៉ុន្តែនោះគ្រាន់តែ ជាការចំអកលេង ប៉ុណ្ណោះ ព្រោះធាតុពិត រឿន ណាត មានអ្នកយល់ចិត្តរួចទៅហើយ ។

មួយរយៈចុងក្រោយនេះ នារីកំពូលសម្រស់ឈលើ កម្មវិធីចក្រវាឡកម្ពុជា ប៉ុន្មានរូប បានបង្ហាញមុខគូស្នេហ៍ អោយគេ បានឃើញ ផ្អើលអស់មហាជន ក្នុងការតាមដាន។ ក្នុងរួមមាន រ៉េត សារីតា ងិន ម៉ារ៉ាឌី ឆន ស្រីណេតជាដើម។ ពួកគេសុទ្ឋតែមាន គូស្នេហ៍សង្ហារៗ មួយបែបម្នាក់ខ្លះជាគូរបស់ ជនបរទេសក៍ឃើញ។ចុងក្រោយ ស្រាប់តែបែកធ្លាយ នូវកញ្ញាឯករឿន ណាត លេចរូបភាព ដើរកម្សាន្តជាមួយ ម្ចាស់ចិត្តយ៉ាងក្រឡឺម លាក់គេលែងបាន។

យ៉ាងណាគេ កំពុងរង់ចាំមើលថា តើស្រីស្អាត រូបណា ដែលមានឱកាសចូលរោងការមុនគេ និងបន្តគ្នា។ជាសំណាងមួយ ដែរ ព្រោះនារីទាំងនោះ ស្រាប់តែ ទាក់ទាញ មហាជនគាំទ្រ ក្រោយពេលវិស័យ ប្រឡងបវរកញ្ញា នៅកម្ពុជាផ្ទុះការទាក់ទាញជាខ្លាំង។

LEAVE A REPLY

Please enter your comment!
Please enter your name here