ឆន សុវណ្ណរាជ ទប់ការវាយប្រហារព្រោះការវាយតម្លៃប្រឡងចម្រៀងបានយូរទេ

0

មួយរយៈនេះ នៅលើបណ្តាញសង្គម មានការផ្ទុះរឿង លោកឆន សុវណ្ណរាជ និងអ្នកប្រឡង ចម្រៀងកក្រើក ព្រោះតែការ មិនពេញចិត្តសំឡេង ខណៈអ្នកស្តាប់ស្តាយ បេក្ខភាពនោះ ប្រឡងមានសំឡេងល្អ។ ឆន សុវណ្ណរាជ បានចេញមក បង្ហាញហេតុផលហើយ ប៉ុន្តែនៅមិនទាន់ធ្វើអោយគេស្ងប់ចិត្តនៅឡើយ ។ រឿងមួយគ្រានេះហាក់ ពិបាកទប់សំណេរ វាយប្រហារ ដាក់តារាល្បីឈ្មោះរូបនេះណាស់។

យុវជន ទុំ រដ្ឋា ហៅទុំ សុវត្ថិ បេក្ខជនម្នាក់នៃកម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោក Cambodian Idol រដូវកាលទី៤ ដែលបានធ្លាក់ចេញពីកម្មវិធី ត្រឹមវគ្គ Judge Audition សប្តាហ៍ទី៤ កាលពីយប់ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២២ នោះ ក្នុងចំណោម ៤រូប គឺអ្នកនាងឱក សុគន្ធកញ្ញា និងលោក ឆន សុវណ្ណរាជ បែរជាទម្លាក់ មិនឲ្យជាប់ទៅវគ្គបន្តទៅវិញ ។

តារាចម្រៀង និងជាគណៈកម្មការ Cambodian Idol រដូវកាលទី ៤នេះ គឺលោក ឆន សុវណ្ណរាជ កំពុងរងការវាយប្រហារប្រតិកម្មពីអ្នកលេងបណ្ដាញសង្គម ក្រោយមានការផ្សព្វផ្សាយ និងវែកញែកថា ហួសចិត្ត បេក្ខជនមុខមិនសូវស្អាតត្រូវលោក ឆន សុវណ្ណរាជ មិនឱ្យជាប់ បើទោះបីជាសំឡេងល្អ តែមានលក្ខណៈស្រដៀងនឹងលោកខ្លះៗ។លោក នៅតែប្រកាន់ភ្ជាប់ហេតុផល ក្នុងនាមអ្នកដាក់ពិន្ទុ ហើយក៍ សង្ឃឹមថា រឿងមួយនេះ ស្ងប់ទៅវិញ ក្នុងពេលដ៍ខ្លី។

LEAVE A REPLY

Please enter your comment!
Please enter your name here